header ads

Sponsor

ជឿជាក់ថាពីរថ្ងៃនេះអ្នកតាមដាននៅក្នុងបណ្តាញសង្គមពិតជាបានឃើញនូវរឿងរ៉ាវក្តៅគគុករវាងអ្នកលក់អនឡាញល្បីឈ្មោះដែលបានផ្ទុះសម្តីតតាំងគ្នារហូតដល់ថ្នាក់ឈានទៅស្បថនៅមុខព្រះអង្គដងកើជាកន្លែងស័ក្តិសិទ្ធដើម្បីបញ្ជាក់ពីភាពស្អាតស្អំរៀងខ្លួន។ក្នុងនាមជាអ្នកសិល្បៈរៀមច្បងតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារចាក់ដោយជុំវិញរឿងជម្លោះដែលឃើញហើយពិតជាមានន័យជ្រៅតែម្តង ។ 

មិនមែនជាជម្លោះធម្មតានោះទេអ្នកជំនួញអនឡាញដែលកំពុងផ្ទុះការតតាំងសង្រ្គាមពាក្យសម្តីជាមួយគ្នានោះក៏បាននាំគ្នាទៅស្បថទាំងកណ្តាលយប់ដោយមានទាំងអ្នកគាំទ្រទៅមើលដល់កន្លែងស្បថស្បែថែមទៀត។ហាក់ហួសចិត្តជាមួយរឿងបំពុលសង្គមទាំងនេះគេបានឃើ ញតារារៀមច្បង ខាត់ សុឃីម បានបង្ហោះសារដែលមានអត្ថន័យជ្រាលជ្រៅថា «ឈ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតិឈ្លោះគ្នាក្នុងសង្គមជាតិដូចបើកឃ្លាំងទ្រព្យបង្ហាញ ចោរ»។

សារខ្លីរបស់តារាពហុជំនាញ ខាត់ សុឃីម ត្រូវបានមិត្តភក្តិក៏ដូចជាអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមបានបង្ហាញការយល់ស្រប ។ ក្នុងនោះក៏មានការលើកឡើងបន្ថែមថា«ពេលត្រូវគ្នាផ្អែមណាស់គេប៉ះពាល់តិចមិនបានទេកាន់ជើងគ្នាដល់ពេលឈ្លោះគ្នាតាំងហែកហូរគ្នាអោយគេរកយុត្ដិធម៌ ។ ឈ្លោះគ្នាឯង ធ្វើអោយគេឆ្កួតតាមពេញប្រទេស» «ពាក្យបងពេញចិត្តខ្ងុំណាស់»    «សង្គមបច្ចុប្បន្នកំពុងតែមហារញ៉េរញ៉ៃ» «ត្រូវណាស់បងមើលអ្នកជិតខាងយើងគេដូចជាស្ងាត់ណាស់រឿងហែកហួរគ្នាហ្នឹង ពួកគេមានក្រមសីលធម៌ជាងយើងឆ្ងាយណាស់» ជាដើម ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post