header ads

Sponsor

ថ្មីៗនេះតារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានទម្លាយចំណងជើងបទចម្រៀងមួយបទដែលលោកបានបញ្ជាក់ថាលោកបានឈប់ស្តាប់បទនេះជាច្រើនឆ្នាំទម្រាំកាត់ចិត្តបាននឹងលើកយកមកច្រៀងជូនមហាជនជាអ្នកគាំទ្រស្តាប់ជាថ្មីម្តងទៀត។

ជាមួយនឹងការបង្ហើរបទចម្រៀងមួយនេះនេះតារាចម្រៀងកូនកាត់ខ្មែរអ៊ីស្លាម សុះ ម៉ាច បានរៀបរាប់ថា «បទកម្មកាយមិនទៀង(មរតកដើម) ជាបទដែលត្រូវនិងជីវិតពិតរបស់ខ្ញុំដែលជួបបញ្ហាកាលពី១៥ឆ្នាំមុន(2008)។ក៏ជាពេលដែលធ្វើឱ្យខ្ញុំឈប់ស្តាប់បទចម្រៀងអស់រយ:ពេលច្រើនឆ្នាំទម្រាំកាត់ចិត្តបាន ទើបតែពេលនេះថតបង្ហោះផ្ញើប្រិយមិត្តស្តាប់កម្សាន្តបំបាត់ទុក្ខកង្វល់។សូមទទួលស្តាប់ដូចតទៅ!!»។

ដ្បិតបាននិយាយបែបនេះជាចំហនៅក្នុងបណ្តាញសង្គមក្តី តែលោក សុះ ម៉ាច មិនបានប្រាប់ថាតើជីវិតពិតរបស់លោកកាលពី ១៥ឆ្នាំមុនជូរចត់បែបណាឡើយបានជាធ្វើឱ្យលោកឈឹចាប់រហូតឈប់ស្តាប់បទមួយនេះ ។ ប៉ុន្តែបើតាមការដែលគេធ្លាប់ដឹងកាលអំឡុងពេលនោះលោក សុះ ម៉ាច បានបែកបាក់ស្នេហាជាមួយភរិយាជាកូនស្រីសម្តេច ជា ស៊ីម ដោយបន្សល់ទុកនូវកូនស្រីមួយជាចំណងដៃដែលសព្វថ្ងៃធំពេញវ័យទៅហើយ ។

ទាំងនេះគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះព្រោះពេលនេះតារាចម្រៀង សុះ ម៉ាច ក៏កំពុងរស់នៅយ៉ាងមានក្តីសុខ និងសុភមង្គលជាមួយភរិយាក្រោយ និងកូនៗជាទីស្រឡាញ់ ។ ចំណែកកូនស្រីច្បងរបស់លោកក៏កំពុងរស់នៅជាមួយអ្នកម្តាយហើយក៏នៅតែបន្តរក្សាទំនាក់ទំនងជាមួយលោក សុះ ម៉ាច ជាឪពុកផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post