header ads

Sponsor

ក្រៅពីផ្តល់ឱ្យស្វាមីលោក រស់ រាជ្ជសាល នូវតំណែងធំជាអគ្គនាយកក្រុមហ៊ុន ដាណាទ្រី ហើយលោកស្រី ទ្រី ដាណា ក៏បានយកប្អូនថ្លៃលោក រស់ រស្មី ជា BA ថ្មីសម្រាប់ក្រុមហ៊ុនរបស់លោកស្រីផងដែរ ។ ប៉ុន្តែយ៉ាងណាក៏មានបញ្ជាក់ថាលោក សេង មង្គល នៅតែជា BA ដដែលព្រោះមិនទាន់ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនឡើយ ។ 

កាលពីថ្ងៃទី ១៣ ម្សិលមិញ ជាថ្ងៃពិសេសដែលលោកស្រី ទ្រី ដាណា បានផ្តល់តម្លៃនិងកាដូដ៏ធំដល់ស្វាមីក្រោយរៀបការបានជិតកន្លះខែនូវតំណែងអគ្គនាយកក្រុមហ៊ុន ដាណាទ្រី ដោយទទួលបានការចូលរួមត្រេកអរនិងសាទរពីសំណាក់មហាជនក៏ដូចជាមិត្តភក្តិរបស់លោក រស់ រាជ្ជសាល ផងដែរ ។ អ្វីដែលចាប់អារម្មណ៍មិនត្រឹមប្រកាសតំណែងថ្មីរបស់ស្វាមីទេលោកស្រី ទ្រី ដាណា ក៏បានប្រកាស BA ថ្មី ដែលមានរូបរាងស្រស់សង្ហាខ្ពស់ស្រឡះដែលគ្មាននរណាក្រៅពីលោក រស់ រស្មី ជាប្អូនថ្លៃលោកស្រីឡើយ ។ មិនមានអ្វីប្លែកទេព្រោះលោក រស់ រស្មី ក៏ជាអ្នកសិល្បៈនឹងមានរូបរាងស្រស់សង្ហាញមិនចាញ់បងប្រុសជាស្វាមីលោកស្រី ទ្រី ដាណា ប៉ុន្មានឡើយ។ 

តាមរយៈវីដេអូឡាយនោះក៏មានការសួរនាំជុំវិញរឿងរបស់លោក សេង មង្គល ព្រោះលោកក៏ជា BA នៅក្នុងក្រុមហ៊ុនរបស់លោកស្រី ទ្រី ដាណា ដែរ  ។ ប៉ុន្តែមានការឆ្លើយតបថាលោក សេង មង្គល នៅតែជា BA ដដែល ហើយសម្រាប់លោក រស់ រស្មី ជា BA បន្ថែមថ្មី។ក្នុងនោះក៏មានការលាន់មាត់សរសើរពីសំណាងរបស់ក្រុមគ្រួសារលោក រស់ រាជ្ជសាល ដែលបានលោកស្រី ទ្រី ដាណា ជាភរិយា ជាបងថ្លៃ និងកូនប្រសារព្រោះដឹងស្រាប់ហើយថាលោកស្រីជាមនុស្សដែលមានទឹកចិត្តទូលាយនិងជាអ្នកធ្វើបុណ្យ។ កន្លងមកលោកស្រីក៏ធ្លាប់ប្រាប់ថាខ្លួន មានអស់ហើយខ្វះតែក្តីសុខ និងភាពស្មោះត្រង់តែប៉ុណ្ណោះ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post