header ads

Sponsor

ករណីអ្នកជិតខាងលួចថតសកម្មភាព ស្ត្រីម្នាក់ប្រើអំពេីហិង្សាលើកុមារី នៅក្នុងបុរីមួយកន្លែង យកទៅបង្ហោះ មានការចែករំលែកបន្តគ្នាយ៉ាងច្រើន និងផ្ទុះការរិះគន់យ៉ាងខ្លាំង ធ្វើឱ្យមានការអាណិតដល់កុមារីជាខ្លាំង រហូតសមត្ថកិច្ចខណ្ឌឬស្សីកែវ ចុះទៅនាំស្ត្រីខាងលើទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទួលសង្កែទី១ ។

ហេតុការណ៍នេះស្ថិតនៅបុរីមួយកន្លែងក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីខាងលើមិនមែនជា​ម្ដាយ​បង្កើត​ធ្វើ​លេីកូន​ស្រីទេ​ តែ​ជា​ម្ដាយមីង​ និងជីដូន​ ដែល​រួម​គ្នា​ធ្វើ​ ទារុណកម្ម​ និង​ ប្រេីហិង្សា​លើកុមារី​តូច​នេះ​ ។ ដោយម្ដាយបង្កើតកុមារីរូបនេះ​ ​យកកូនមកផ្ញេី​ឱ្យនៅ​ជាមួយ​ជីដូន​ ដោយ​ម្ដាយ​ជាប់​រវល់​ធ្វើ​ការ​នៅ​ឆ្ងាយ​ ។

នៅយប់ថ្ងៃដដែល​ម្ដាយ​មីង​បាននាំខ្លួនមកដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​១​ហើយ​ ចំណែក​ជីដូន​ មិនព្រម​មកតាមការ​អញ្ជើញ​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នោះទេ​ ។

បើតាមគណនីហ្វេសបុក ដែលមានឈ្មោះថា Seng Chansopheap បានឱ្យដឹងថា មុននឹងម្តាយមីង និងយាយ ច.ងដៃច.ងជើ.ងក្មេ.ង ពួកគាត់បានណែនាំ និងនិយាយច្រើនខ្លាំង តែក្មេ.ងខូ.ចខ្លាំ.ង និយាយមិ.នស្តាប់ ទា.ត់ធា.ក់របស់របរក្នុងផ្ទះ និងទា.ត់ធា.ក់ទ្វារ ទើបយាយនិងម្តាយមីងឲ្យឈរនៅក្រៅពិចារណាកំហុស តែក្មេងនោះនៅតែបន្តធាក់ទ្វារមុខផ្ទះខ្លាំងៗទៀត ទើបពួកគា.ត់ច.ងដៃច.ងជើ.ង ក្នុងបំណ.ងអប់រំ ពិចារណាកំហុស ឈប់បង្ករឿង ទើបឲ្យចូលក្នុងផ្ទះវិញ។

ពួកគាត់ក៏ដឹងខ្លួនថាសកម្មភាពនេះហាក់ដូចជាហួ.សហេតុដែរ តែវីឌីអូហាក់ថតយកតែកំហុស មួយជ្រុងនៃសកម្មភាពទាំងមូល ជាហេតុនាំឲ្យមហាជនយល់ច្រឡំខ្លាំង និងខឹងសម្បារ! នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារទាំងមូលរបស់ក្មេង និងលោកយាយផ្ទាល់! សូមបងប្អូនកុំជឿតែវីឌីអូរយៈពេលប៉ុន្មានវិនាទី ដាក់ទោសមនុស្សល្អ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post