header ads

Sponsor

ដ្បិតយុវជន ធុច សាលី ចេញមុខបញ្ជាក់ថា រថយន្តលំដាប់អភិជនតម្លៃជាង ៤០ម៉ឺនដុល្លារជារបស់ខ្លួននិងគូដណ្តឹងក្តី តែអ្នកលេងបណ្តាញសង្គមមួយចំនួននៅតែគិតថាជាការសម្តែងច្រើនជាងរឿងពិត ។ ថ្មីៗនេះអនាគតភរិយា របស់ សាលិ ដែលមានវ័យ ១៩ឆ្នាំនោះបានត្អូញថា សាលិ ធ្វើអ្វីក៏ខុស មកពីចិន ក៏ខុស ភ្ជាប់ពាក្យក៏ខុសហើយទិញរថយន្តជិះក៏ខុសទៀត។

រហូតមកដល់ពេលនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការវែកញែកក្រោយឃើញអតីតក្មេងលក់វត្ថុអនុស្សាវរ័យ៍នៅខេត្តសៀមរាប ធុច សាលិ ឡើងកូដជិះរថយន្តលំដាប់អភិជនដែលមានតម្លៃជាង ៤០ម៉ឺនដុល្លារត្រឹមវ័យ ២១ឆ្នាំប៉ុណ្ណោះ ។ ក្នុងនោះក៏មានទាំងអ្នកសរសើរលើកទឹកចិត្តនិងអ្នកហួសចិត្តដោយគិតថាជាការសម្តែងដើម្បីភាពល្បីល្បាញនៅក្នុងទីផ្សារការងារអនឡាញនាពេលបច្ចុប្បន្ន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គូដណ្តឹង ធុច សាលិ ដែលជាជនជាតិវៀតណាម អាមួយ បានត្អូញត្អែរថាតាំងពីទិញរថយន្តថ្មីមកនាង និងសាលិ មិនសូវសប្បាយចិត្តទេព្រោះថា សាលិ ធ្វើអ្វីក៏ខុសដូចជាមកពីចិនក៏ខុស ភ្ជាប់ពាក្យជាមួយនាងក៏ខុស ហើយជិះរថយន្តទំនើបក៏ខុសទៀត ។

ទោះបីជាយ៉ាងនេះក្តី សាលិ បាននិយាយថាសម្រាប់ខ្លួនមិនមានអ្វីជាបញ្ហាទេបើទោះមានអ្នកស្រឡាញ់ឬអ្នកប៊ូលីក្តី ព្រោះដោយសារអ្នកទាំងអស់នោះទើបខ្លួនមានថ្ងៃនេះពោលអាចមានសមត្ថភាពទិញរថយន្តទំនើបជិះ។បន្ថែមពីនេះ ធុច សាលិ បាននិយាយថារថយន្តថ្មីនេះខ្លួនទុកជិះពេលទៅចូលរួមកម្មវិធីធំៗជាមួយគូដណ្តឹង បើទៅធ្វើការជិះរថយន្ត Pirus ជាធម្មតា ។

មិនតែប៉ុណ្ណោះ សាលិ ក៏បានបន្ថែមថាខ្លួន និងគូដណ្តឹងក៏មានគម្រោងទិញផ្ទះនៅភ្នំពេញ តែពេលនេះមិនទាន់បង្ហាញមហាជនទេ ។ សព្វថ្ងៃ អាមួយ ជាគូដណ្តឹងក៏មានផ្ទះដែលក្រុមគ្រួសារនាងចែកឱ្យនៅអ្នកលឿង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post