header ads

Sponsor

ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថារឿងរ៉ាវរបស់ប្តីប្រពន្ធអ្នកនាង ស្រីអូន បានផ្ទុះសារជាថ្មីក្រោយមនុស្សជំនិតរបស់អ្នកនាងបានបញ្ចេញភស្តុតាងបន្តបន្ទាប់ដែលបញ្ជាក់ថាឧកញ៉ា ឈាង រ័ត្ន បានធ្វើបាបភរិយាកាលនៅមានជីវិត ។ មិនតែប៉ុណ្ណោះប្រភពនោះថែមទាំងត្រៀមបង្ហាញភស្តុតាងឧកញ៉ា ឈាង រ័ត្ន បំផ្លាញប្រាក់ជាង ២០លានដុល្លារថែមទៀត ។ មូលហេតុដែលខាងអ្នកនាង ស្រីអូន ចាប់ផ្តើមទម្លាយរឿងរ៉ាវទាំងនេះដោយសារបានអះអាងថាខាងគ្រួសារឧកញ៉ា ឈាង រ័ត្ន ជាអ្នកបង្ខំ។

បន្ទាប់ពីស្ងប់មួយរយៈមហាជនចាប់ផ្តើមបង្ហាញការចាប់អារម្មណ៍ក្រោយពីបានឃើញអ្នកនាង ស្រីអូន ឡាយទាំងទឹកភ្នែកដើម្បីឡៃឡុងលក់ដីឡូតិ៍ និងផ្ទះមួយចំនួនដើម្បីយកប្រាក់មកសាងសង់ផ្ទះវីឡាជូនអតិថិជន ខណៈផ្ទះវីឡាជាង ១៦០ផ្ទះមិនទាន់សាងសង់រួចក្រោយផ្ទះវីឡាខ្លះអតិថិជនបានបង់ប្រាក់រួចរាល់ហើយ ។ ក្នុងនោះអ្នកនាង ស្រីអូន ក៏ត្រៀមនឹងប្រកាសក្ស័យធនក្រុមហ៊ុនមួយដើម្បីយកប្រាក់មកសាងសង់ផ្ទះវីឡាបុស្បា ។ រឿងរ៉ាវរបស់អ្នកនាង ស្រីអូន ត្រូវបានមហាជនខ្លះបានសម្តែងការអាណិតអាសូរ ហើយខ្លះទៀតគិតថាជាការសម្តែងនិងមានការរិះគន់ផ្សេងៗដល់អ្នកនាង ។

ក្រោយរឿងរ៉ាវចេះតែមានបន្តជាប់គ្នារដឹកស្រាប់តែថ្មីៗនេះមនុស្សជំនិតរបស់ស្រីអូន ដែលត្រូវគេស្គាល់ជា ស្រីមូល នោះបានបង្ហាញសារមួយដែលឧកញ៉ា ឈាង រ័ត្ន បានទទួលប្រាក់ពីអតិថិជនចំនួន១លានដុល្លារ នឹងបានភ្ជាប់ដោយសារដែលមានអត្ថន័យថា«អ្វីៗគ្រប់យ៉ាងដែរមកដល់ចំនុចនេះ គឺ គ្រួសារ បងថ្លៃ របស់ខ្ញុំ លោក ឈាង រ័ត្ន គឺ ជា អ្នកបង្ខំអោយខ្ញុំ ហែក លោក ឈាង រ័ត្ន ដោយខ្លួនឯងទេ បងប្អូន មហាជន គ្រប់គ្នា ដែរជាអ្នកតាមដាន ពិត ជា ដឹងច្បាស់ ឃើញ ច្បាស់ហើយ ថា គ្រួសារ របស់បងថ្លៃខ្ញុំគាត់បាន ដៀមដាប ចោទប្រកាន់ ទំលាក់ កំហុស ជាច្រើន មកលើបងស្រីអូន អីខ្លះ ហើយអ្វីដែរ រឹតតែ សាហាវ ថ្ងៃដែរ បងស្រីអូន គាត់ទៅ អុជធូក ថ្ងៃបុណ្យ ប្ដីគាត់ គ្រួសារខាងប្ដីគាត់ មិនចង់អោយគាត់ចូលទៅ អុជធូបប្ដីទេ ថែមទាំង ជេ ដៀល ប្រមាថ មើលងាយ ថែមទាំង មានអ្នក រកវ៉ៃ បងស្រីអូនទៀត……មិចដែរ ? សាហាវទេ ពួកអ្នកឯង អាក្រក់លើសសត្វ ចឹងវា សាកសាមហើយ ដែរខ្ញុំ បើកបង្ហាញ ធាតុពិត ភាព អាក្រក់ អត្មានិយម ថោកទាប របស់ លោក ឈាង រ័ត្ន ហើយបញ្ជាក់ហើយ បញ្ជាក់ទៀត មាន ភស្តុតាង ត្រឹមត្រូវ គ្រប់យ៉ាង មិនមែន ចេះតែនិយាយ បង្ខូចឈ្មោះ មនុស្សដែរស្លាប់បាត់ទៅទេ»។

មិនតែប៉ុណ្ណោះ ស្រីមូល ក៏បានទម្លាយសារដែលឧកញ៉ា  ឈាង រ័ត្ន ដែលមានការខឹងនិងខ្លួនឯងដោយភ្ជាប់សំណេរថា «ខ្ញុំសូមសួរបងប្អូន មហាជនគ្រប់ៗគ្នា សូមជួយអោយគិតពិចារណាទាំងអស់គ្នា បើសិនជាមនុស្សហ្នឹងមិនបានទទួលស្គាល់ដឹងខ្លួនឯងថាខុសខ្លាំងណាស់ ជាមួយ ប្រពន្ធ តើមនុស្សនេះ នឹងនិយាយពាក្យនេះចេញមកទេ ? ( បងខឹងខ្លួនឯងណាស់ ) ហើយកុំច្រលំថា លោក ឈាង រ័ត្ន ស្លាប់ព្រោះតែ ប្រពន្ធសូមលែង ហើយស្រលាញ់ប្រពន្ធ អត់ប្រពន្ធរស់មិនបាន ? លោក ឈាង រ័ត្ន ស្លាប់ព្រោះតែ រត់គេច ពីបំណុល ដែរខ្លួនឯងបានសាង រាប់លាន ដុល្លា លោក ឈាង រ័ត្ន មិនបានស្រលាញ់ ប្រពន្ធកូនទេ លោក ឈាង រ័ត្ន អត្មានិយមខ្លាំងណាស់ លោក ឈាង រ័ត្ន ស្រលាញ់តែខ្លួនឯងទេ……ហើយតិចទៀត ភស្តុតាង ដែរលោក ឈាង រ័ត្ន បានបំផ្លាញ លុយអស់ 20 លាន ដុល្លាជាង $$ នឹងបន្សល់បំណុល ជាច្រើនទៀតអោយប្រពន្ធដោះឥលូវៗនេះ នឹងរឿងដែរ ធ្វើបាប ប្រពន្ធ សាហាវៗ នឹង បង្ហាញជូន គ្រប់យ៉ាងទាំងអស់ហើយសូមរងចាំ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post