header ads

Sponsor

ខណៈមានការវែកញែករឿងរ៉ាវរបស់ពិធីការិនីធ្មេញច្រពើស ហ៊ិន ច័ន្ទនីរ័ត្ន មិនអញ្ជើញម្តាយបង្កើតនិងបងប្អូនចូលរួមនៅក្នុងពិធីមង្គលការរបស់ខ្លួនកាលពីពេលថ្មីដោយមានទាំងអ្នករិះគន់ និងអ្នកគាំទ្រនោះ។ ស្រាប់តែតារាចម្រៀងលោក ឃុំ ប៊ុណ្ណាដែត បានចេញមុខលូកមាត់នៅក្នុងរឿងនេះដោយលើកឡើងថាឪពុកម្ដាយមួយចំនួនតូចអត់ទំនួលខុសត្រូវគិតតែចង់បានពីកូន...។

ក្នុងនោះស្វាមីរបស់តារាចម្រៀង យក់ ថិតរដ្ឋា លោក ឃុំ ប៊ុណ្ណាដែត បានចេញមុខនិយាយថា«ជាការពិតមនុស្សដែលស្និទ្ធនឹងខ្ញុំគឺជួបផ្ទាល់​ សុខចិត្តជ្រើសរើសយកគេ​ ដោយមកយកកូនខ្លួនឯង​ ។ ឪពុកម្ដាយភាគច្រើនយល់មិនអស់ពីទំនួលខុសត្រូវរបស់ខ្លួនសម្រាប់កូន!ឪពុកម្ដាយមួយចំនួនតូច អត់ទំនួលខុសត្រូវ គិតតែចង់បានពីកូន!ឪពុកម្ដាយមួយចំនួនតិច សាងកំហុសបំផ្លាញកូន រួចធ្វើខ្លួនជាជនរងគ្រោះ! ហើយសួរថាខ្លួនខុសអីទាំងមិនមើលកំហុសរបស់ខ្លួនឡើយ​ ។ ក្នុងលោកនេះមិនថា​ ឪពុក​ ម្តាយ​ កូន​ បង​ ប្អូន​ មិត្តភក្រ្ត​បើយើងសាងអីគឺទទួលហ្នឹង​ ហើយព្យាយាមកុំមើលកំហុសគេ​ ត្រូវស្វែងយល់ពីកំហុស​ខ្លួនឯងជាមុនសិន​ ។

ខ្ញុំមានវាសនាល្អ​ឪពុកម្តាយខ្ញុំមិនដែលបោះបង់ខ្ញុំចោលទេទោះក្នុងកាលៈទេសៈណាក៏ដោយ​ តែខ្ញុំនឹកអាណិតមនុស្សម្នាក់ដែលខ្ញុំស្គាល់​ ដែលត្រូវបានម្តាយ​ និងបងប្អូនបោះបង់ចោល​ វាពិតជាឈឺខ្លាំងតែគាត់នៅតែតស៊ូ​ មិនចុះចាញ់លើវាសនាមួយនេះ​ (រឿងរបស់​ នីរត្ន័​ គឺស្រដៀងរឿងរ៉ាវរបស់អ្នកស្គាល់គ្នារបស់ខ្ញុំដែរ)។

ជុំវិញការលូកមាត់របស់តារាចម្រៀង ឃុំ ប៊ុណ្ណាដែត នៅក្នុងរឿងស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការគាំទ្រនិងបញ្ចេញខមិនតាមការយល់ឃើញរៀងៗខ្លួន ។ ប៉ុន្តែអ្វីដែលគួរឱ្យសរសើរ ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាសាម៉ីខ្លួនមិនបានចេញមុខបកស្រាយឬប្រតិកម្មអ្វីឡើយបើទោះមានមតិខ្លះលើកឡើងថានាងជាមនុស្សចិត្តដាច់ចំពោះអ្នកមានគុណក្តី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post