header ads

Sponsor

មុននេះបន្តិច ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញ សេចក្តីប្រកាសមួយជូនដល់អតិថិជន ដែលបានទិញផ្ទះរបស់ក្រុមហ៊ុន ក៏ដូចជា សារធារណៈជន ទូទៅឱ្យជ្រាបជាដំណឹង។

យោងតាមលិខិតស្រាយបំភ្លឺ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣របស់ បុរី ឡេង ណាវ៉ាត្រា មានខ្លឹមសារដូចខាងក្រោម៖
លិខិតស្រាយបំភ្លឺ កម្មវត្ថុ៖ បុរី ឡេង ណាវ៉ាត្រា សូមធ្វើការស្រាយបំភ្លឺពីដំណើរ ការសាងសង់ និងសកម្មភាពសង់តាមប្លុកនិងការ ប្រគល់ផ្ទះបន្តបន្ទាប់

ជាដំបូង ក្រុមហ៊ុនយើងខ្ញុំ សូមគោរពទៅដល់ ពុកម៉ែបងប្អូននិងអតិថិជនទាំងអស់ របស់បុរីឡេងណាវ៉ាត្រា ទាំងអស់អោយបានជ្រាប ជាព័ត៌មានថា៖

បច្ចុប្បន្នក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានបន្ត សកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោង 6A ជូនអតិថិជនយ៉ាងសកម្ម ដូចដែលឃើញក្នុងការផ្សព្វផ្សាយនូវ page ផ្លូវកាអ្នកឧកញ៉ាឡេងណាវ៉ាត្រាជារៀងរាល់ថ្ងៃ។
ហើយចំពោះអតិថិជន មានការសម្រួលសម្រួលជូនជាហូរហែ ដោយអតិថិជនមានជម្រើសជាច្រើនដែលបុរី ឡេង ណាវ៉ាត្រា អនុវត្តជារៀងរាល់ថ្ងៃ ដូចមាននៅខាងក្រោម៖

1.ពន្យារទុកពេលឲ្យក្រុមហ៊ុនបានសាងសង់បញ្ចប់ជូន ។

2.ដោះដូរផ្ទះ សង់រួចរាល់ គម្រោង 6A ផ្លូវជាតិលេខ3 គម្រោងទួលពង្រ គម្រោងកំបូល ដែលសង់រួចរាល់។

3. ដោះដូរជាដីវាយតម្លៃស្មើនិងលុយ ទីតាំងដីដែលអតិថិជនពេញចិត្ត ។

4. សម្រួល 50% ត្រឡប់លុយទៅវិញនៃប្រាក់ដើម ដូចក្រុមហ៊ុនដទៃ។

5.ផ្ដល់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន ទម្រាំផ្ទះផ្ទាល់ខ្លួនសាងសង់ចប់។

ជម្រើសជាច្រើនខាងលើនេះ គឺជាដំណោះស្រាយឈរលើ មូលដ្ឋាន ការពារផលប្រយោជន៍ អតិថិជន និងអ្វីដែលក្រុមហ៊ុន អាចធ្វើទៅបាន  អតិថិជនមានសិទ្ធិជ្រើសរើស ទៅតាមអ្វីដែលគាត់ពេញចិត្ត នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ។ ក្រុមហ៊ុនមិនដែលគេចវេស និង មិនដែលព្រងើយកន្តើយចំពោះអតិថិជនឡើយ ប៉ុន្តែក្រុមហ៊ុនពិតជាមិនអាចធ្វើអ្វីទៅតាមការទាមទារទាំងស្រុងបានទេ ព្រោះក្រុមហ៊ុនត្រូវមានបន្ទុកធំក្នុងការ ទទួលខុសត្រូវជូនអតិថិជនរាប់ម៉ឺននាក់ទាំងអស់ផងដែរ ដោយទទួលការយកចិត្ដទុកដាក់ប្រហាក់ប្រហែលគ្នា ដូចៗគ្នាគ្រប់អតិថិជនទាំងអស់ ។ដោយឡែកអតិថិជនឈ្មោះ ជ៉ុំ សូគ្រឹះ facebook (Kreas In )សាច់រឿងបែបនេះ ផ្ទះគាត់មានការយឺតយ៉ាវ ហើយក្រុមការងាយើងខ្ញុំបានព្យាយាមដោះស្រាយជូនដោយ៖

- ផ្លាស់ប្ដូរផ្ទះ ដែលរួចរាល់ស្រាប់នូវគម្រោងក្នុងនោះស្រាប់ផ្លូវលេខ3 គាត់ក៏មិនព្រម ។
- គាត់ថាមិនមានលទ្ធភាពបង់បន្ដ 
- គាត់ដាក់សម្ពាធ ទារប្រាក់ដើមត្រលប់វិញ 100% ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនមិនអាចផ្ដល់ប្រាក់ឲ្យគាត់ ដូចដែលគាត់ចង់បានទេ 
- ក្រុមហ៊ុនបានផ្ដល់ជម្រើស និងលទ្ធភាពដោយផ្ដល់ត្រឡប់ថវិកាវិញ 50%នៃប្រាក់ដើម។

ព្រោះអតិថិជនរាប់ម៉ឺននាក់ ក្នុងកាលៈទេសៈនេះចង់បានប្រាក់វិញ100% ភ្លាមៗ ពិតជាមិនអាច ធ្វើអ្វីទៅតាម ការស្នើសុំចង់បានទាំងស្រុងបាន នោះទេ។ ក្រុមហ៊ុនពិតជាមិនមានបំណងណាមួយ ចង់ឈ្នះចាញ់ ឬចង់វែងឆ្ងាយនោះទេ គ្រាន់តែចង់បកស្រាយជូនអតិថិជន និងមហាជនបានជ្រាបថា៖

   កាដោះស្រាយត្រូវដោះស្រាយក្នុងអតិថិជនរាប់ម៉ឺននាក់ ត្រូវដោះស្រាយអតិថិជនទាំងអស់ឲ្យដូចគ្នា មិន  អាច ដោះស្រាយលំអៀងទៅអតិថិជនមួយណាឡើយ។ បច្ចុប្បន្ននេះពិតជាមានភាពលំបាកជាខ្លាំងបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក។ បញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ ក្នុងនោះបុរី ឡេង ណាវ៉ាត្រា ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ ប៉ុន្តែក្រុមហ៊ុននៅតែខិតខំបន្តសាងសង់ផ្ទះជូនអតិថិជន យ៉ាងយកចិត្តទុកដាក់។ 

   ផ្ទះរាប់ពាន់ល្វែងក្រុមហ៊ុនបានសាងសង់រួចរាល់ និងប្រគល់ជូនបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងតែមានការសាងសង់ជារៀងរាល់ថ្ងៃដើម្បីឈានទៅរកការបញ្ចប់ជូន  អតិថិជនចប់សព្វគ្រប់បាន100%។«តំបន់(ប្លុក)ដែលមានភាពយឺតយ៉ាវពីមុន ក្រុមហ៊ុនបាននិងកំពុងបន្តធ្វើប្រដេញតាមផែនការពីមុខមកក្រោយ ជារៀងរាល់ថ្ងៃនៅក្នងគោលដៅសម្រេចដូចគ្នា»។ 

ចំពោះការចាក់បំពេញដី បច្ចុប្បន្នឡានរាប់រយគ្រឿងដឹកដីមកចាក់បំពេញទៅតាមផែនការក្នុងមួយថ្ងៃៗទទួលបានដីជាច្រើនម៉ែត្រគូបចូលមកគម្រោង។ តែទោះបីជាក្រុមហ៊ុន បានខិតខំប្រឹងប្រែងយ៉ាងណាក្ដីក៏ការសាងសង់នេះមានការយឺតយ៉ាវលើអតិថិជនមួយចំនួនផងដែរ។ ជារួមសកម្មភាពជាក់ស្តែងបានបង្ហាញឲ្យឃើញអំពីជំហរការទទួលខុសត្រូវក្នុងការបំពេញបេសកម្ម ដើម្បីបុព្វហេតុដីនិងផ្ទះរបស់បងប្អូនអតិថិជន។  
ក្រុមហ៊ុនសូមបញ្ជាក់ថា មានពាក្យចចារអារ៉ាមថា គម្រោង មិនមានសកម្មភាពបន្ដ  មិនមែនជាការពិតនោះទេ ព្រោះ គម្រោងមានផ្ទះរាប់ម៉ឺនល្វែង គឺប្រឹងប្រែងបំពេញកាតព្វកិច្ច និងសកម្មភាពក្នុងការអភិវឌ្ឍន៍ ឥតឈប់ឈរ ។សូមបងប្អូនមហាជន និងអតិថិជនមេត្ដាជ្រាប និងពិនិត្យមើលរូបខាងក្រោម នេះជារូបភាពបច្ចុប្បន្ន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post