header ads

Sponsor

ក្រោយឃើញមានចែករំលែករូបភាពតៗគ្នាដោយយល់ច្រឡំថាពិធីការិនី រស់ សុធាវី ជាគូស្នេហ៍របស់ខ្លួននោះ ពេលនេះ លោក បូរ ភ័ក្រត្រា ជាពិធីករនៅក្នុងផេក រំដួលធីវី បានចេញមុខបកស្រាយច្បាស់ៗថា លោកមិនមានពាក់ព័ន្ធអ្វីជាមួយអ្នកនាង រស់ សុធាវី ទេ។ រូបភាពនេះលោក និងអ្នកនាងថតប្រមាណជាងពីរឆ្នាំមកហើយអំឡុងពេលធ្វើការជាមួយគ្នា។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ និងសាទរគ្រប់គ្នាខណៈឃើញលោក បូរ ភ័ក្រត្រា ជាពិធីករនៅក្នុងផេក រំដួលធីវី បង្ហាញរូបភាពជាមួយនារីម្នាក់។ ក្នុងនោះក៏មានការចែករំលែកជាបន្តបន្ទាប់ ដោយខ្លះបានចូលរួមត្រេកអរ និងសរសើរថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នាទៀតផង។

ជៀសវាងការយល់ច្រឡំពេលនេះសាម៉ីខ្លួនលោក បូរ ភ័ក្រត្រា បានចេញមុខបដិសេធដោយរៀបរាប់ថា​ «មុនចុះផ្សាយសូមបងៗសួរសាមីខ្លួនផង បងស្រីគាត់ជាអ្នករួមការងារកន្លែងធ្វើការចាស់ខ្ញុំ គាត់មានគ្រួសារមានកូនៗធំៗហើយ ខ្ញុំមិនមានពាក់ព័ន្ធអ្វីទេ រូបនេះខ្ញុំថតតាំងពីជាង២ឆ្នាំមុន នៅមុនពេលឡើងផ្សាយព័ត៌មានជាមួយគាត់ »។

ការពិតនារីនៅក្នុងរូបថតនេះត្រូវបានគេស្គាល់ថាជាពិធីការិនីនៅក្នុងទូរទស្សន៍ហង្សមាស រស់ សុធាវី ដែលសព្វថ្ងៃអ្នកនាងមានកូនពីរនាក់ដែលស្វាមីជាអណិកជនខ្មែររស់នៅប្រទេសបារាំង។ ប៉ុន្តែ អ្នកនាងមិនទាន់មានគម្រោងទៅរស់នៅក្រៅប្រទេសជាមួយស្វាមីឡើយ ។

គួរបញ្ជាក់ថា លោក បូរ ភ័ក្រត្រា ដែលភាគច្រើនត្រូវបានអ្នកគាំទ្រលើកឡើងថាជាបុរសនាំសំណាង ដែលទទួលបានការគោរពស្រឡាញ់ពីសំណាក់មហាជន និងកាន់តែមានប្រជាប្រិយភាពនៅក្នុងបណ្តាញសង្គម ។លោក បូរ ភ័ក្រត្រា មិនត្រឹមតែជាអ្នកផ្សព្វផ្សាយព័ត៌មាននានាប៉ុណ្ណោះទេ លោកថែមទាំងចេញមុខជួយការងារសង្គមក៏ដូចជាការងារសប្បុរធម៌នានាដោយបាននាំជំនួយទៅជួយដល់អ្នកក្រីក្រ និងកុមារៗដែលរស់នៅតាមតំបន់ដាច់ស្រយាលឱ្យបានរៀនសូត្រថែមទៀត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post