header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះនារីវ័យក្មេងម្នាក់បានចេញមុខទម្លាយដោយមិនលាក់លៀមពិប្រវត្តិរបស់ខ្លួនថាមូលហេតុដែលនាងមានកាយសម្បទាមិនល្អបែបនេះដោយ សារឪពុកបានកាត់ម្រាមជើងសត្វឆ្មាឈ្មោលមួយដោយសារកំហឹងមួយឆាវ ។

ថ្មីៗនេះនារីវវ័យ២៣ឆ្នាំម្នាក់បានធ្វើដំណើរពីប៉ោយប៉ែតក្នុងគោលបំណងមកសុំធ្វើការនៅក្រុមហ៊ុនលក់ផលិតផលរក្សាសម្រស់មួយ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ មាស ស្រីនួន មានមុខមាត់ស្រស់ស្អាត តែនាងមិនមានកាយសម្បទាល្អនោះទេហើយនាងក៏បានរៀបរាប់ប្រាប់ ស្រីស្អាត កាកា ថា មូលហេតុដែលខ្លួនមានដៃជើងបែបនេះដោយសារកាលពីមិនទាន់ចាប់កំណើតឪពុករបស់នាងបានកាត់ដៃជើងឆ្មាឈ្មោលមួយក្បាលដោយទុកឱ្យវារស់នៅយ៉ាងវេទនាទាំងនៅមានដង្ហើម ។

ក្រោយមកនៅពេលនាងចាប់កំណើតគឺមានរូបរាងបែបនេះតែម្តង ។ ដ្បិតមិនបានចាំជាតិតែ មាស ស្រីនួន ថាឪពុកម្តាយរបស់ខ្លួនបានប្រាប់ថាឆ្មានោះបានខឹងនឹងដាក់បណ្តាសារ តែយ៉ាងណា មាស ស្រីនួន បានប្រាប់ថាឪពុករបស់នាងក៏បានសុំទោសរូបនាងដែលលោកធ្លាប់បានធ្វើរឿងទាំងនោះមកលើសត្វឆ្មាកន្លងមក ។

រៀបរាប់ ប្រាប់ កាកា ទាំងទឹកភ្នែកថា កន្លងមកនាងមានការអាក់អនចិត្តដោយសារទទួលបានការមើលងាយពីសំណាក់មជ្ឈដ្ឋានជាច្រើនដូចជាអ្នកខ្លះបានហៅនាងចំៗថា«មីកំបុត»។ សូម្បីតែសព្វថ្ងៃអ្នកខ្លះគេមិនចង់ឱ្យនាងចូលហាងគេខ្លាចចង្រៃ តែយ៉ាងណាពេលនេះនាងធូរចិត្ត ច្រើនដោយសារបានដោះលែងខ្លួនឯងនិងរៀនទទួលស្គាល់ការពិតថាខ្លួនពិតជាមានរូបរាងបែបនេះមែន ។

ជាមួយនឹងការលើកឡើងរបស់ មាស ស្រីនួន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការរំជួលចិត្តនឹងបានផ្តល់កម្លាំងចិត្តឱ្យនាងគ្រប់គ្នា ។ អ្វីដែលរីករាយនោះ កាកា ដែលជា BA នៅក្នុងក្រុមហ៊ុនលក់ផលិតផលរក្សាសម្រស់នោះក៏អះអាងថានឹងទទួលយក មាស ស្រីនួន ធ្វើការជាមួយផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post