header ads

Sponsor

ដោយសាររឿងលុយធីបបានធ្វើឱ្យលោកស្រី ទ្រី ដាណា នៅតែជាប្រធានបទក្តៅ ពោលលោកស្រីតែងទទួលបានការខមិនរិះគន់ជាច្រើននៅពេលឡាយវីដេអូ ។ យ៉ាងណាមិញថ្មីៗនេះមានអ្នកខមិនថាអាណិតប្តីណាស់បានប្រពន្ធចាស់ហើយចរិកអន់ទៀត តែលោកស្រីតបយ៉ាងឡូយថាកុំអាណិតប្តីខ្លួនគួរសរសើរសំណាងវិញទៅ...។

ខណៈកំពុងឡាយវីដេអូលក់ផលិតផលសុខៗជាមួយស្វាមីលោក រស់ រាជ្ជសាល ស្រាប់តែមានអ្នកខមិនថាអាណិតប្តីណាស់បានប្រពន្ធចាស់ចរិកអន់តែមានលុយចេះតែតោង ..។ មិនរង់ចាំយូរលោកស្រី ទ្រី ដាណា បានតបវិញថាចាស់ដូចខ្លួនជាចាស់មានគុណភាពបើប្តីមិនស្អាតមិនសង្ហាក៏ខ្លួនមិនយកដែរ ហើយក៏មិនមែនជារឿងងាយទេលោក រាជ្ជសាល បានតាមស្រឡាញ់ខ្លួនដល់ទៅពីរឆ្នាំឯណោះ ។

លោកស្រីបានបន្ថែមទៀតថាកុំអាណិតប្តីលោកស្រីគួរសរសើរបុណ្យគេវិះញទៅហើយគួរអាណិតខ្លួនវិញថាកំពុងនៅចំណុចណា។សម្រាប់ប្តីលោកស្រីមុនរៀបការក៏លោកមិនមែនជាអ្នកអត់ដែរ ។ ដោយឡែកលោក រស់ រាជ្ជសាល ដែលនៅក្បែរនោះមិនបានបកស្រាយអ្វីវែងឆ្ងាយទេដោយគ្រាន់តែលើកឡើងថាមុនថាឱ្យគេគ្រលាស់អណ្តាតខ្លួនឯងបីជុំសិនថាខ្លួនឯងជានរណា ។ចុងក្រោយអគ្គនាយក្រុមហ៊ុន ដាណា ទ្រី ព្រលយថាលោកមិនមែនស្លួតទេលោកជាមនុស្សកាច ។

ក្រោយរៀបការរួចលោកស្រី ទ្រី ដាណា តែងបង្ហាញក្តីសុខរបស់ខ្លួននៅលើបណ្តាញសង្គមដោយមិនមានការលាក់លៀមអ្វីឡើយ ។ អ្វីដែលកត់សម្គាល់ពេលនេះស្វាមីលោកស្រីក៏មានតួនាទីខ្ពស់នៅក្នុងក្រុមហ៊ុន ដាណាទ្រីដែលជាញឹកញាប់លោកតែងបង្ហាញវីដេអូខ្លីៗប្លែកៗដើម្បីប្រម៉ូដផលិតផលនៅក្នុងក្រុមហ៊ុនខ្លួន ។ ក្នុងនោះលោកបានលើកឡើងថាប្រពន្ធប្រៀបដូចជាម្តាយត្រូវខំរកស៊ីរួមគ្នាទើបរីកចម្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post