header ads

Sponsor

បើទោះកូនប្រុសទើបប្រលងសញ្ញាប័ត្រទុតិយភូមិជាប់និងនៅវ័យក្មេងក៏ពិតមែន តែតារាពហុជំនាញ ខាត់ សុឃីម បានកាដូនូវរថយន្តទំនើបម៉ាកហុងដាថ្មីស្រឡាងដល់កូនប្រុសដែលជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កូនប្រុសនាពេលកន្លងមក ។ 


ក្រោយពីរើខ្លួនរួចពីបំណុលជាច្រើនម៉ឺនដុលា្លរពេលនេះជីវភាពរស់នៅរបស់ ខាត់ សុឃីម  កាន់តែរីកត្រដែតពោលទាំងអាជីពសិល្បៈនិងជំនួញសុទ្ធតែដំណើការរលូន។ ថ្មីៗនេះតារាពហុជំនាញរូបនេះក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ក្រោយពីបានកាដូរថយន្តទំនើបមួយគ្រឿ

ងឱ្យកូនប្រុសយ៉ាងកាលីប។

ដ្បិតទទួលស្គាល់ថាកាដូរថយន្តឱ្យកូនប្រុសរាងធំដុំក្តី តែអ្នកនាង ខាត់ សុឃីម បញ្ជាក់ថាដោយសារខ្លួន និងស្វាមីមិនដែលទទួលបានរបស់បែបនេះកាលពីក្មេងទើបចង់សម្រេចក្តីបំណងឱ្យកូនប្រុសហើយក៏ជាការលើកទឹកចិត្តដល់កូនដែលខិតខំប្រឹងប្រែងកន្លង។ បន្ថែមពីនេះតារាចម្រៀងរូបនេះក៏បានអរគុណដល់ទឹកចិត្តល្អរបស់ស្វាមីដែលបានជួយជ្រោមជ្រែងដល់កូនប្រុស ហើយបើមិនមានវត្តមានស្វាមីលោក អ៊ិន សុបញ្ញា ទេកាដូ    រថយន្តនេះក៏មិនអាចទៅរួចដែរ។


ជាមួយនឹងសមាជិកថ្មីរបស់កូនប្រុស ខាត់ សុឃីម  ក៏ទទួលបានការត្រេកអរពីសំណាក់អ្នកគាំទ្រជាច្រើនហើយក៏មានការលាន់មាត់ពីសំណាក់ ហ្វេន ហ្វេន ថាពិតជាគ្រួសារគំរូនិងមានសុភមង្គលមែន ។ ខ្លះទៀតក៏បានសរសើរដល់ ខាត់ សុឃីម ដែលរលាស់ខ្លួនពីបំណុលក្បែរលានដុល្លារក្នុងរយៈពេលខ្លី ។ គួរបញ្ជាក់ថាកូនប្រុសរបស់ ខាត់ សុឃីម ទើបប្រឡងជាប់មធ្យមសិក្សាថ្នាក់ទី ១២កាលពីពេលថ្មីៗនេះដែលកន្លងមកអ្នកនាងក៏មានបំណងចង់ឱ្យកូនប្រុសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post