អ្នកគាំទ្រជាច្រើនបានបង្ហាញការមិនពេញចិត្តក្រោយបានឮតារាចម្រៀង ពេជ្រ សោភា និយាយពីរឿងជនទីបី និងព្រមានបង្ហាញមុខក្រោយម្នាក់នោះឌឺដាក់រូបខ្លួនខ្លាំងពេក ។មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះថែមទាំងលើកឡើងថានាងបែកគ្នាហើយ ។ ប៉ុន្តែថ្មីៗនេះលោក ឆឹម សក្កដា បែរជាលើកឡើងថាសំងំថតរឿងពីរខែមកវិញគេជេរពេញ ។ ការលើកឡើងរបស់លោក ឆឹម សក្កដា ធ្វើឱ្យមានការសង្ស័យថាអ្វីដែល ពេជ្រ សោភា និយាយគ្រាន់ជាអត្ថន័យបទចម្រៀងប៉ុណ្ណោះ ។
គេចាំបានថាតារាចម្រៀង ពេជ្រ សោភា តែងបង្ហាញសារសោកសៅជាហូរហែ និងប្រកាសថាបែកគ្នាដោយសារមានអ្នកទីបីនិងត្រៀមបង្ហាញមុខនារីម្នាក់នោះដោយបញ្ជាក់ថាជាមនុសុ្សនៅក្បែរខ្លួន។«មនុស្សប្រុសមួយចំនួនតូចហេតុអីលេងសើចនឹងអារម្មណ៏មនុស្សស្រីម្នាក់ ម្លេះដឹងទេថាអារម្មណ៏ដែលត្រូវគេក្បត់វាឈឺណាស់វាដង្ហក់វាចុកវាឈឺ វាក្តៅ អារម្មណ៏ញ័រពេញខ្លួន មើលកញ្ចក់អាណិតខ្លួនឯងសួរខ្លួនឯងតើខ្ញុំអន់កន្លែងណា?ខ្ញុំឈឺណាស់»។
នេះជាសារដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបង្ហោះកាលពីថ្ងៃទី ០៣ យប់មិញនេះ ។ ពេជ្រ សោភា ចាប់ផ្តើមបង្ហាញអារម្មណ៍សេធៗក្រោយពេលបទចម្រៀង«គេចង់នៅម្នាក់ឯង»ដែលជាស្នាដៃនិពន្ធរបស់នាងផ្ទាល់ទើបចេញថ្មី។
ស្របពេលហ្វេន ហ្វេន មួយចំនួនកំពុងខកចិត្តចំពោះចំណងស្នេហ៍របស់តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា នោះស្រាប់តែនៅមុននេះបន្តិចតារាសម្តែងរូបសង្ហាលោក ឆឹម សក្កដា បានបង្ហោះសារខ្លីដែលមានអត្ថន័យថា« សំងំថតកុនខ្នាតអន្តរជាតិ២ខែនៅជាយដែន មកវិញឃើញគេជេរពេញហ្នឹង My ខួរក្បាល*???*»។
សារខ្លីរបស់លោក ឆឹម សក្កដា ធ្វើឱ្យអ្នកគាំទ្រមួយចំនួនសង្ស័យថារឿងបែកគ្នានិងមានអ្នកទីបីគូស្នេហ៍អ្នកសិល្បៈគូនេះមិនមានប្រេះស្រាំអ្វីទេ ។ អាចជាអត្ថន័យនៅក្នុងបទចម្រៀងរបស់តារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះ ។ ដូចដឹងស្រាប់ហើយថាកន្លងមកអ្នកទាំងពីរបានប្រកាសបែកគ្នា តែស្ងាត់ៗបានដឹកដៃគ្នាភ្ជាប់ពាក្យផ្អើលអ្នកសិល្បៈហើយលើកនេះអាចថាសំងំៗបណ្តើរគ្នាចែកធៀបការក៏ថាបាន ៕