header ads

Sponsor

ចូលដើមឆ្នាំ ២០២៤ភ្លាមពិធីករដែលមានប្រជាប្រិយភាពគួរសមនៅក្នុងសង្គមសិល្បៈលោកសុខ រ៉ាស៊ី បានស្រែករកយុត្តិធម៌ក្រោយឃើញអ្នកបោកប្រាស់លុយរបស់លោកនៅតែបន្តដើរបោកអ្នកដទៃកាន់តែច្រើន។  ក្រៅពីអាជីពសិល្បៈលោក សុខ រ៉ាស៊ី ក៏មានជួលរៀបចំតុបតែងឆាកសម្រាប់កម្មវិធីនានាដែលកន្លងមកមុខរបររបស់លោកកាក់កបគួរសម ។


ប៉ុន្តែចូលដើមឆ្នាំ ២០២៤ភ្លាមពិធីករប្រចាំផលិតម្មហង្សមាសរូបនេះបែរជាបង្ហោះសារយ៉ាងកម្សត់ថា«មុខរបរ ដែលខំធ្វើ ដាច់យប់ រាល់ថ្ងៃ មិនបានសម្រាក តែលុយគេបោក ច្រើនឆ្នាំ មិនសង បណ្តឹង នៅ តុលាការ ពេលណា មាន យុត្តិធម៌សម្រាប់ រូបខ្ញុំ អ្នកបោកខ្ញុំដើរបោកគេ បានកាន់តែច្រើននាក់«។

តាមរយៈការឆ្លើយឆ្លងនៅក្នុងខមិនលោក សុខ រ៉ាស៊ី លើកឡើងថាគេរកស៊ីបោកលោក តែពិធីកររូបនេះមិនបានបញ្ជាក់ថាអត្តសញ្ញាណអ្នកជំពាក់ប្រាក់នោះជាសាធារណៈនោះទេ ។ ប៉ុន្តែកន្លងមកពិធីកររូបនេះធ្លាប់បង្ហាញថាមានអតីតម្ចាស់ផលិតកម្មមួយជំពាក់ប្រាក់លោក តែយ៉ាងណាគេមិនច្បាស់ថាតើជាបុគ្គលដែលលោក សុខ រ៉ាស៊ី និយាយនេះជាបុគ្គលដដែលឬបែបណាឡើយ។

 
ជុំវិញការស្រែករកយុត្តធម៌ខណៈអ្នកជំពាក់ប្រាក់មិនសងរបស់លោក សុខ រ៉ាស៊ី ក៏ទទួលបានការចូលរួមខមិនផ្តល់កម្លាំងចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ លោក សុខ​ រ៉ាស៊ី ត្រូវបានមហាជនមួយចំនួនមើលឃើញថាលោកជាសិល្បករដែលមានទឹកចិត្ត ។ ជាក់ស្តែងកន្លងមកលោកសុខចិត្តចំណាយពេលវេលាទៅជួយឡាយលក់ផ្ទះវីឡាអ្នកនាង ស្រីអូន ដោយមិនគិតកំរៃដោយហេតុផលអ្នកនាង ស្រីអូន និងស្វាមីធ្លាប់មានគុណមកលើរូបលោក ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post