មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញអ្នកលក់អនឡាញ ទ្រិញ ផល្លា បានចេញមុខសុំទោសដល់ថៅកែពេជ្រ ទ្រី ដាណា ជំនួសស្វាមីខ្លួនអេដមីន ជីងចក់ ។ ក្រៅពីសុំទោសលោកស្រី ទ្រី ដាណា ដែលអ្នកលក់អនឡាញរូបនេះហៅថា អ្នកមានគុណនោះ ទ្រិញ ផល្លា ក៏បានប្រាប់ទៅស្វាមីខ្លួនថាកុំចង់ល្បីធ្វើឱ្យបាត់គុណធម៌ឱ្យដឹងថាប៉ះជាមួយនរណា។
បើទោះមានភាពស្និទ្ធស្នាលនឹងធ្លាប់រួមការងារជាមួយលោកស្រី ទ្រី ដាណា ក្តី តែក្រោយល្បីរឿងលុយធីបភ្លាមអេដមីន ជីងចក់ មិនរំលងចោលបានចេញវីដេអូប្រើប្រាស់សម្តីតាមថៅកែពេជ្រភ្លាមៗដែលធ្វើឱ្យមានការស៊ែរចែករំលែកវីដេអូរបស់ អេដមីន ជីងចក់ ព្រោងព្រាតនៅតាមបណ្តាញសង្គម ។
ក្នុងនាមជាភរិយាអ្នកលក់អនឡាញ ទ្រិញ ផល្លា បានចេញមុខសុំទោសដល់លោកស្រី ទ្រី ដាណា ដោយរៀបរាប់ថា«ឃើញវីដេអូនេះហើយហួសចិត្តណាស់ ខ្ញុំសុំទោសជាសាធាណៈចំពោះបងស្រីទ្រីដាណា ខ្ញុំមិននឹកស្មានថាគាត់ទៅធ្វើត្រាប់តាមបងស្រីចឹងទេ ទាំងបងក៏ធ្លាប់ជាអ្នកមានគុណសំរាប់ពួកខ្ញុំក្នងថ្ងៃមង្គលការពួកខ្ញុំបងស្រីបានចងដៃខ្សែករមាសមួយខ្សែ ហើយកុងត្រាកាងាររាប់ម៉ឺនបងស្រលាញ់ពួកខ្ញុំដោយចិត្តទូលាយសូម្បីតែថ្ងៃសេរីមង្គលរបស់បងស្រី ក៏បងស្រីផ្ដល់កិត្តយសដល់ពួកខ្ញុំដើម្បីចូលរួមកម្មវីធរបស់បងស្រីដែរ តែហេតុអ្វីក៏គាត់ទៅធ្វើអញ្ចឹង ខ្ញុំក៏មិនយល់ដែរបងស្រី ខ្ញុំមានតែពាក្យសុំទោសដល់បងស្រី ពីចំង្ងាយសូមផ្ដាំទៅចក់ ធ្វើអ្វីអោយចេះគិតផង កុំចង់ល្បីបាត់គុណធម៍ក្នុងខ្លួន អោយដឹងថាអ្នកដែរយើងចង់ប៉ះនឹងគាត់ជានរណា មនុស្សគេអោយបាយមួយចានក៏ត្រូវដឹងគុណគេមួយជីវិត កុំឆ្លៀតឳកាសចឹង កុំអោយប៉ះពាល់ខ្ញុំមានឈ្មោះជាប្រពន្ធដែរមិនខ្យល់អីនៅផ្ទះនេះអោយសោះ !រស់នៅកុំបំពានអ្នកដ៏ទៃ !»។
សារសុំទោសរបស់ភរិយាអេដមីន ជីងចក់ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិដោយខ្លះលើកឡើងបែបលេងសើចថា«ដឹងតែសំពះសុំទោសទៀតហើយមេចក់មិនដឹងប៉ុន្មានថ្នេរទៀតទេ » ខ្លះទៀតថាប្រហែល ពូចក់លេងសើចភ្លេចខ្លួនហើយចែកុំខឹងអី ។ ទោះបីជាបែបនេះក្តីក៏មានការលើកឡើងថាសុទ្ធតែជារឿងសម្តែងសម្រាប់អ្នកនៅក្នុងមុខរបរមួយនេះ ៕