header ads

Sponsor

បើទោះជាធ្លាប់រាប់អានគ្នានឹងជាមនុស្សដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមក្តី តែលោ ក ផែង វណ្ណៈ ហាក់នៅមានទឹកមាត់សាបដែលមកដល់ពេលនេះលោកមិនទាន់បានការសុំទោសពីសំណាក់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ឡើយ។ ក្រៅពីប្រកាសផ្តាច់ទំនាក់ទំនងគ្នាលោក ផែង វណ្ណៈ ក៏បានធ្វើការប្លុកហ្វេសប៊ុក និងតេឡេក្រាមរបស់ថៅកែពេជ្ររូបនេះរួចរាល់ដែរ ។ 


ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាដោយសារមិនពេញចិត្តនៅក្នុងការប្រើប្រាស់ពាក្យសម្តីរបស់លោកស្រី ទ្រី ដាណា និងស្វាមីនៅក្នុងរឿងលុយធីប ទើបធ្វើឱ្យលោក ផែង វណ្ណៈ ដែលជាអ្នករាប់អានជាមួយលោកស្រី បានសំណូមពរឱ្យប្តីប្រពន្ធថៅកែពេជ្ររូបនេះធ្វើការសុំទោសមហាជនដើម្បីបញ្ចប់រឿង ។ លោកទុកឱកាសឱ្យ២៤ម៉ោងបើមិនសុំទោសលោកនឹងផ្តាច់ការរាប់អាន ។ ប៉ុន្តែ២៤ម៉ោងបានកន្លងផុតទៅគេមិនបានឃើញលោកស្រី ទ្រី ដាណា និងស្វាមីសុំទោសលោក ផែង វណ្ណៈ ក៏ដូចជាមហាជនឡើយដែលធ្វើឱ្យលោក ផែង វណ្ណៈ សម្រេចផ្តាច់ការទាក់ទងដោយធ្វើការប្លុកហ្វេសប៊ុក និងតេឡេក្រាមរបស់ប្តីប្រពន្ធអ្នកលក់អនឡាញរូបនេះតែម្តង ។

លោក ផែង វណ្ណៈ បានបង្ហោះការប្លុក ហ្វេសប៊ុក និង តេឡេក្រាម ជាភស្តុតាងរួមនឹងសារថា«ដល់ម៉ោង​ហើយ​សូមជំរាប​លា​ ទាំងហ្វេសប៊ុក​ ទាំង​តេឡេក្រាម»។បន្ថែមពីនេះលោក ផែង វណ្ណៈ បានឡាយវីដេអូនិយាយថាលោកបានទុកកិត្តិយសឱ្យ តែអ្នកមិនផ្តល់កិត្តិយសឱ្យលោកដូច្នេះមិនបាច់រាប់អានទេមនុស្សបែបនេះ ហើយលោកក៏បានផ្តាំទៅថៅកែពេជ្ររូបនេះឈប់ឱ្យជំនួយការទាក់ទងមកលោកទៀត។មនុស្សបែបនេះមិនបាច់រាប់អានជាមួយក៏បាន ។ ជាចុងក្រោយលោកថាមិនបានចង់តោងល្បីនៅក្នុងរឿងនេះទេព្រោះលោកល្បី១០ ទៅ ២០ឆ្នាំហើយពោលលោកល្បីតាំងពីអ្នកទាំងនោះមិនទាន់ឈប់បៅដោះម្លេះ។


ក្រៅពីសំណូមពរឱ្យបញ្ចប់រឿងលុយធីប លោក ផែង វណ្ណៈ ថាធ្វើខុសសុំទោសមហាជនគឺចប់បើឈ្លោះជាមួយបុគ្គលមិនអីទេ តែឈ្លោះជាមួយមហាជនគឺខាតហើយ ។ក្នុងនាមជាចាស់ទុំ លោក ផែង វណ្ណៈ បានរៀបរាប់ថា«ខ្ញុំដើរមកដល់​ថ្ងៃ​នេះខ្ញុំយក​គុណធម៌​ជាធំ​យកអំពើល្អ​ជា​ត្រីវិស័យ​ ជា​ពិសេស​ខ្ញុំ​ធ្លាប់​ជា​អ្នកក្រ​ម្នាក់​ខ្ញុំ​យល់ច្បាស់ពីអារម្មណ៍អ្នកក្រនៅពេលគេមើលងាយគេប្រមាថ។ ខ្ញុំ​មិនអាច​ឈរ​អោបដៃឈរមើល​អ្នកមានប្រមាថ​ប្រជាពលរដ្ឋ​យើង​ជាដាច់ខាត​។បើខ្ញុំ​ក្បត់​ប្រជាពល រដ្ឋ​យើង​ ខ្ញុំ​មិនមែន​ឈ្មោះ​ ផែង​ វណ្ណៈទេ។ ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​ ខ្ញុំ​នឹងនៅជាមួយបងប្អូនប្រជាពលរដ្ឋយើងជានិច្ច»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post