header ads

Sponsor

មានការចាប់អារម្មណ៍ក្រោយពីថ្មីៗនេះគេបានឃើញលោក រស់ រាជ្ជសាល បានបង្ហាញការខឹងសម្បារក្រោយបានឃើញការខមិនទៅលើភរិយា ទ្រី ដាណា ថាមុខអាក្រក់ម្លេះ។ ក្នុងនាមជាស្វាមីល្អដែលស្រឡាញ់ភរិយាលោក រស់ រាជ្ជសាល ទប់អារម្មណ៍មិនជាប់បានបោះសម្តីថា«នរណាថាឱ្យប្រពន្ធអញចាស់ឆាប់ចេញពីខមិននេះភ្លាម ..។

ក្រោយមានស្វាមីលោកស្រី ទ្រី ដាណា តែងបង្ហាញក្តីសុខតាមរយៈការបង្ហាញវីដេអូខ្លីៗនៅក្នុងបណ្តាញសង្គម ។ ប៉ុន្តែក្រោយពីរឿងលុយធីបានធ្វើឱ្យថៅកែពេជ្រពីរនាក់ប្តីប្រពន្ធនេះហា ក់ទទួលរងការរិះគន់ពិសំណាក់មហាជនជាច្រើន ។ សូម្បីបុគ្គលល្បីៗនិងស្និទ្ធស្នាលជា មួយលោកស្រីខ្លះក៏សម្រេចផ្តាច់ការរាប់អានដោយប្លុកផេករបស់លោកស្រីដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះមានការចែករំលែកនូវវីដេអូខ្លីមួយរបស់លោក រស់ រាជ្ជសាល ដែលបានបង្ហាញការខឹងសម្បារក្រោយមានអ្នកខមិនថាឱ្យលោកស្រី ទ្រី ដាណា ជាភរិយាថា«មុខង៉ែងអាក្រក់ម្លេះ »។ពេលនោះលោក រស់ រាជ្ជសាល បានតបភ្លាមៗថា«នរណាគេថាប្រពន្ធអញចាស់ចេញឱ្យឆាប់ពីខមិនហ្នឹងចេញឱ្យឆាប់មួយជីវិតកុំឱ្យឃើញជាតិក្រោយក៏កុំឱ្យឃើញ»។

ជាមួយការឆ្លើយតបរបស់លោក រស់ រាជ្ជសាល ចំពោះខមិននេះក៏មានសរសើរថាពិតជាល្អហើយដែលការពារប្រពន្ធបែបនេះព្រោះខមិននេះហួសហេតុខ្លាំងណាស់ ។ ប៉ុន្តែក៏មានអ្នកខ្លះបានសម្តែងការរិះគន់នឹងបានលើកឡើងថាសម្តីស្វាមីថៅកែពេជ្រឥលូវខុសប្លែកកាលពីមុនជាអ្នកសិល្បៈ និងអ្នកបង្ហាញម៉ូដ។ លោកគួរតែកុំតបតក្នុងនាមជាមនុស្សរបស់មហាជនព្រោះផ្គាប់ចិត្តមិនត្រូវឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post