header ads

Sponsor

តាមរយៈបទ«Call me papa» បានធ្វើឱ្យតារាចម្រៀង ខេមរៈ សិរីមន្ត ច្បាមយកប្រជាប្រិយភាពមកសារជាថ្មីក្រោយស្រកស្រុតមួយរយៈ ។ ប៉ុន្តែសុខៗស្រាប់តែតារាចម្រៀងរូបនេះបង្ហោះសារថារយៈពេល២០ឆ្នាំមកនេះលោកច្រៀងស្ទើរគ្រប់ចង្វាក់ទៅហើយ។ មិនតែប៉ុណ្ណោះប៉ុន្មានឆ្នាំចុងក្រោយនេះលោកក៏មិនដែលច្រៀងបទចម្លងដែរ។


ខណៈដែរមិត្តរួមទ្រនំកំពុងស្ងប់ស្ងាត់តារាចម្រៀង ខេមរៈ សិរីមន្ត បានផ្ទុះយ៉ាងខ្លាំងនៅក្នុងបទចម្រៀងរបស់ខ្លួនរួមទាំងការសម្តែងMV ផងដែរ ។ ម្នាក់ៗបានលាន់មាត់ថាមួយបទនេះពិតជាប្លែកនិងទាក់ទាញជាពិសេសកម្រិតស្តង់ដាមិនចាញ់បទបរទេសនោះទេ ។ កំពុងតែល្បីបទ«Call me papa» មិនដឹងថាមានរឿងអ្វីសុខៗ តារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះបានបង្ហោះសំណេរចាក់ដោតថា« បើតាំងខ្លួនជាអ្នកសិល្បៈហើយកុំចង្អៀតចង្អល់ពេក20ឆ្នាំមកនេះតើចង្វាក់អ្វីដែល ខេមរៈ សិរីមន្ត មិនធ្លាប់ច្រៀងហើយច្រៀងតាំងពីបងប្អូនសិល្បៈខ្លះមិនទាន់ចេះស្លៀកខោផងសូមទានជ្រាប»។

សាររបស់តារាចម្រៀង ខេមរៈ​ សិរីមន្ត ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ស្របហើយអ្នកខ្លះបានលើកឡើងថាចង់ឱ្យតារាចម្រៀងរូបនេះបកស្រាយបទបែប យីកេ មហោរី និងស្មូតវិញម្តង តែត្រូវតារាចម្រៀង ខេមរៈ សិរីមន្ត តបថា  វ័យចាស់បន្តិចលោកនឹងច្រៀងបទបែបនេះ។ខ្លះទៀតលើកឡើងថាចង់ឱ្យអាយដលច្រៀងបទបែប Diss track ជាមួយតារារ៉េបប្អូនៗ។  


សាររបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនគិតថាជាការដៀមដាមផងដែរ  ។ខេមរៈ​ សិរីមន្ត ត្រូវគេចាត់បញ្ចូលជាតារាចម្រៀងដែលមានភាពជោគ ជ័យខ្លាំងទាំងការងារនិងជីវិតឯកជន។ ជាក់ស្តែងក្រៅពីអាជីពសិល្បៈលោកក៏មានងារជាអ្នកឧកញ៉ាម្នាក់ដែរ ។ បើក្រឡេកមើលជីវិតគ្រួសារកាន់តែមានសុភមង្គលបើទោះរៀបការច្រើនឆ្នាំទៅហើយក្តី៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post