ក្រោយការឡាយវីដេអូបង្ហាញអារម្មណ៍របស់ខ្លួនជាចំហនៅរឿងរ៉ាវមួយចំនួនកាលពីយប់ម្សិលមិញរបស់ ស្រីអូន ចំពោះស្វាមីកាលនៅមានជីវិត និងសាច់ញាតិខាងស្វាមីនោះពេលនេះលោក ឈាង ណារីន ដែលជាប្អូនប្រុសលោក ឈាង រ័ត្ន បានបង្ហោះសារយ៉ាងចាក់ដោតជាបន្តបន្ទាប់ផងដែរ ។
ក្រោយពីស្ងប់ស្ងាត់មួយរយៈ មុននេះគេបានឃើញលោក ឈាង ណារីន បានបង្ហោះសារបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមដោយបានភ្ជាប់ទៅនឹងពុទ្ធដីកា របស់ព្រះពុទ្ធថា «ពុទ្ធដីកា៖កុំ ប្រើពាក្យមុសាទៅកាន់គេគ្រប់គ្នា ដើម្បីចង់តែល្អខ្លួនឯងព្រោះការពិតនៅជាមួយខ្លួនឯងជានិច្ច នមោ នមោ» «លុយពិតជាសំខាន់ប៉ុន្តែឧត្ដមគតិនៅដឹងខុសត្រូវ គឺសំខាន់ជាងលុយទៀត»។
សាររបស់លោក ឈាង ណារីន ហាក់លើកឡើងហាក់ស្របគ្នាទៅនឹង ស្រីអូន ដែលបានទម្លាយរឿងរ៉ាវគ្រួសាររបស់ខ្លួនក្រោយពីមរណភាពស្វាមីរយៈពេលបីខែកាលពីយប់មិញដោយបញ្ជាក់ថាចង់រកយុត្តធម៌ឱ្យខ្លួនឯងក្រោយពីត្រូវគ្រួសារខាងប្តីនិងមហាជនជាច្រើនជេរប្រមាថធ្វើឱ្យជីវិតខ្លួនដូចធ្លាក់នរកទាំងរស់ ។
គេមិនទាន់ដឹងថាតើសាររបស់លោក ឈាង ណារីន នឹងអាចធ្វើឱ្យអ្នកនាង ស្រីអូន មានកម្តៅឡើងវិញឬបែបណាទេ ខណៈអ្នកនាងថានឹងបង្ហាញពីចំនួនទឹកប្រាក់ដែលជាបំណុលរបស់ស្វាមី ឈាង រ័ត្ន ទាំងរដ្ឋ និងឯកជនទាំងអស់ប្រសិនបើគ្រួសារខាងស្វាមីនៅតែមិនបន្តបង្ហោះសារឌឺដងដល់រូបអ្នកនាងទៀត ៕