header ads

Sponsor

មិនដឹងថាជាការសម្តែងឬបែបណាទេនៅក្នុងថ្ងៃទី១៧ព្រឹកមិញនេះគេបានឃើញតារាសម្តែង សេង សុខឃីម បានបង្ហោះរូបភាពរួមគ្នាជាមួយអតីតគូស្នេហ៍ នាយចឺម នៅក្នុងហ្វេសប៊ុក រួមនឹងសារយ៉ាងវែងអន្លាយដែលចុងក្រោយនាងបានលើកឡើងថា បើខ្ញុំនៅតែជាមនុស្សសំខាន់សម្រាប់អ្នកសូមឱបខ្ញុំឱ្យណែនដូចថ្ងៃដំបូងដែលយើងស្រឡាញ់គ្នារហូត។ជាមួយសម្តីរបស់ សេង  សុខឃីម ធ្វើឱ្យ ហ្វេន ហ្វេន មួយចំនួនសង្ស័យថា សេង សុខឃីម បង្កាត់ភ្លើងស្នេហ៍ចាស់វិញហើយ។ 

ដ្បិតបានប្រកាសបែកគ្នាទៅហើយ តែជារឿយៗគេតែងឃើញ សេង សុខឃីម ហាក់មិនដាច់អាល័យពីអតីតគូស្នេហ៍ នាយចឺម ដោយនាង តែងបង្ហោះរូបភាពរួមគ្នា តែក្រោយមកក៏លុបទៅវិញ ។ តែបើក្រឡេកមកមើលតារាចម្រៀង នាយចឺម ឯណេះវិញហាក់រក្សាភាពស្ងប់ស្ងាត់ ក្រោយបែកជាមួយអ្នកមេម៉ាយ សេង សុខឃីម តែលោកនៅតែផ្តាំដល់មហាជនថាសូមបន្តគាំទ្រ សេង សុខឃីម ផងប្រសិននាងមានការងារថ្មីៗ ។ អ្វីដែលកត់សម្គាល់កាលពីមួយរយៈមុន សេង សុខឃីម ក៏បានប្រកាសថាបាត់បង់កូនជាទីស្រឡាញ់ក្រោយពីបានបង្ហាញរូបភាពពពោះតែមិនបានបង្ហាញមុខដៃគូ ។ 

អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃទី ១៧ ព្រឹកមិញនេះ សេង សុខឃីម បានបង្ហោះរូបភាពជាមួយអតីតគូស្នេហ៍ នាយចឺម ឡើងវិញភ្ជាប់ដោយការរៀបរាប់យ៉ាងវែងអន្លាយថា«បើមនុស្សស្រឡាញ់គ្នាពិតមែនប្រាកដជាមិនអាចបែកគ្នាដោយងាយៗឡើយបើគ្មានអ្នកទីបីគូស្នេហ៍មួយចំនួនឈ្លោះគ្នារាល់ថ្ងៃ ប៉ុន្តែគេឈ្លោះគ្នាហើយបានមួយភ្លែតក៏ត្រឡប់មកលួងគ្នាត្រូវគ្នាវិញនិងស្រឡាញ់គ្នាដដែលនេះដោយសារពួកគេគ្មានអ្នកទីបីប៉ុន្តែបើហ៊ានតែមានអ្នកទីបីហើយឈ្លោះ គ្នាតែបន្តិចក៏មិនលួងគ្នាមិននិយាយរកគ្នាហើយក៏បែកគ្នាបាន។នៅពេលអ្នកសម្រេចចិត្តស្រឡាញ់គ្នាអ្នកសម្រេចចិត្តពីរនាក់ ប៉ុន្តែហេតុអ្វីជនទីបីធ្វើអី្វ?បើអ្នកស្រឡាញ់គ្នាពិតមែនសូមកុំឆាប់ប្រែប្រួលទៅតាមអ្វីនៅជុំវិញខ្លួនកុំប្រែប្រួលទៅតាមអ្វីនៅជុំវិញខ្លួនកុំប្រែប្រួលដោយសារអ្នកថ្មីដែលចូលមកដោយគ្រាន់តែគេជាអ្នកថ្មីគេស្អាតជាងឬគេទំនងជាល្អជាងអ្នកចាស់ ។

ប៉ុន្តែអ្នកអាចនឹងភ្លេចថាតើម្នាក់នោះអាចទ្រាំជាមួយអ្នកដូចអ្នកចាស់ឬក៏អត់?កុំលែងដៃគ្នាងាយៗពេកព្រោះទម្រាំបានស្រឡាញ់គ្នាមិនមែនងាយៗទេវាសុទ្ធតែជានិស្ស័យនិងព្រហ្មលិខិតដែលធ្វើឱ្យយើងបានជួបគ្នាសេពគប់គ្នាស្រឡាញ់គ្នាហើយបើខ្ញុំនៅតែជាមនុស្សសំខាន់ សម្រា ប់អ្នកសូមឱបខ្ញុំឱ្យណែនដូចថ្ងៃដំបូងដែលយើងស្រឡាញ់គ្នារហូតណា»។ក្រៅពីសារដ៏វែងអន្លាយនេះ សេង សុខឃីម ក៏បានប្តូរប្រូហ្វាលហ្វេសប៊ុកដោយដាក់រួបភាពជាមួយ នាយចឺម ផងដែរ ។ ភ្លាមៗនោះគេបានឃើញ ហ្វេន ហ្វេន បានបង្ហាញក្តីត្រេកអរដោយមានការលើកឡើងថាអ្នកទាំងពីរប្រហែលត្រូវគ្នាឡើងវិញ ។មិនខុសពីលើកមុនៗឡើយសាររួមនិងរូបភាពទាំងនេះត្រូវបាន សេង សុខឃីម លុបចោលទៅវិញភ្លាមៗដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post