header ads

Sponsor

ជុំវិញនឹងករណីឡាន Jeep បុកកីឡាករវៃសីជម្រើសជាតិម្នាក់ស្លាប់នៅខណ្ឌទួលគោក  កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅមិនទាន់ចប់នៅឡើយទេ ដោយម្ដាយរបស់ម្ចាស់ឡាន Jeep បានប្ដឹងភរិយា និងក្រុមគ្រួសាររបស់ជនរងគ្រោះ ក្នុងនោះដើមបណ្ដឹងឈ្មោះ សុខ លីណា ក៏បានធ្វើការបកស្រាយផងដែរថាកូនរបស់ខ្លួនមិនបានផឹកស្រា មិនបានប្រណាំងរថយន្ត ដោយកូនប្រុសរបស់ខ្លួនបានបើកបរក្នុងផ្លូវរបស់ខ្លួន មិនបានបើកវ៉ាជែងគ្នា និងឲ្យភ្លើងសញ្ញាចរាចរណ៍មុនឆ្លងកាត់ផ្លូវ  គោរពតាមច្បាប់ចរាចរណ៍បានត្រឹមត្រូវ។

ទោះបីជាបកស្រាយបែបនេះក្ដី នៅមុននេះបន្តិច រសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤នេះ លោក ផែង វណ្ណៈ បានបង្ហោះឱ្យដឹងបន្ថែមទៀតជុំវិញនឹងកូនរបស់លោកស្រី សុខ លីណា នៅថ្ងៃកើតហេតុនោះ បាន​ចូលរួម​កម្មវិធី​មង្គលការ​មួយ​ និង​បាន​ផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ​រហូតដល់​យប់​ជ្រៅ​ទេីបចេញ​ទៅ។ តាមរយៈទំព័រហ្វេសបុកលោកផែង វណ្ណៈ បានឱ្យដឹងថា៖

«ផឹក​ស្រវឹង​ហាម​បេី​កបរ​ នេះគឺ​ជា​បំរាម​របស់​ច្បាប់​ ! ចុះ​បេី​យុវជន​រូបនេះ​ ផឹក​ស្រវឹង​ហើយ​បេីកឡាន​ប្រណាំង​គ្នា​ បុកគេស្លាប់​ ច្បាប់​គិតយ៉ាងម៉េច​ ?​ មុនពេល​កេីតហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ស្លាប់​ គឺ​ល្ងាច​ថ្ងៃ​ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ យុវជន​បេីករថយន្ត​ ហ្ស៉ីប​ បាន​ចូលរួម​កម្មវិធី​មង្គលការ​មួយ​ និង​បាន​ផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ​រហូតដល់​យប់​ជ្រៅ​ទេីបចេញ​ទៅ​ ហើយ​បេីករថយន្ត​ ប្រដេញ​គ្នា​លឿន​លេីសល្បឿន​កំណត់​ក្នុង​ទីប្រជុំជន​ ផ្លូវ​បំបែក​ហើយ​នៅតែលឿន​ ។

ច្បាប់​កំណត់​អោយ​បេីកយ៉ាងលឿន​បំផុត​ ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។ តាមរយៈ​ វីដេអូ​របស់​យុវជន​នេះ​ មិនមែន​ល្បឿន​ ៤០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទេ​ ។ រូបភាព​ទាំងអស់​នេះ​ ខ្ញុំ​មិនមែន​យកមក​ចោទ​ប្រកាន់​យុវជន​បេីករថយន្ត​ដែល​ម្ដាយ​ អះអាងថា​ ត្រឹមត្រូវ​នោះ​ ខុស​ ឬ​ ត្រូវទេ​ ព្រោះ​ខ្ញុំមិនមែន​ជា​អ្នក​ច្បាប់​ ខ្ញុំ​គ្រាន់​តែ​អោយ​បងប្អូន​ បាន​ឃើញ​ ហើយ​ ពិចារណា​តាម​ ការយល់​ឃេីញ​រៀងៗខ្លួន​តែប៉ុណ្ណោះ​ ។

តេី​ឡានបុកម៉ូតូ​ ឬ​ ម៉ូតូ​ បុកឡាន​ ? វីដេអូ​នេះ​ មិនមែន​ជាវីដេអូ​កាត់​តទេ​ ។ វីដេអូ​ទី១បុកស្លាប់​ វីដេអូ​មួយទៀត​ បញ្ជាក់​អំពី​មិត្តភ័ក្ដិ​ដែល​ចូលរួម​ពិធី​មង្គលការ​ ។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post