header ads

Sponsor

ក្រោយស្ងប់មួយរយៈថ្មីៗនេះគេបានឃើញអ្នកលេងបណ្តាញសង្គមភាគច្រើនបានបង្ហាញការមិនពេញចិត្តក្រោយឃើញលោក រស់ រាជ្ជសាល ប្រើពាក្យសម្តីបែបនេះសួរទៅកាន់អ្នកលេងបណ្តាញសង្គម ។ តាមរយៈវីដេអូខ្លីមួយនេះគេបានឃើញអ្នកខមិនរិះគន់ជាច្រើនទៅលើលោក រស់ រាជ្ជសាល រហូតដល់មានការបិទខមិនទៀតផង។

តាមរយៈវីដេអូខ្លីមួយប្រមាណជាងមួយនាទីគេបានឃើញលោកស្រី ទ្រី ដាណា និងស្វាមី បានឡាយលក់ពូកដោយនៅក្នុងនោះលោក រាជ្ជសាល បានបោះសម្តីថា ស្គាល់ពូកអត់បងប្អូនទាំងអស់គ្នា?បើទោះសម្តីរបស់អគ្គនាយកក្រុមហ៊ុន ដាណាទ្រី រូបនេះនិយាយដោយមានទឹកមុខលេងសើចក្តី តែគេសង្កេតឃើញមានអ្នករិះគន់ជាច្រើនដោយអ្នកខ្លះបានរិះគន់ដោយត្រង់ៗទៅលើលោក រស់ រាជ្ជសាល តែខ្លះបានត្រឹមតែដាក់រូបភាពហួសចិត្តប៉ុណ្ណោះ ។

ប៉ុន្តែយ៉ាងណាក៏មានការលើកឡើងថានេះគ្រាន់តែជាការនិយាយលេងសើចជាមួយអ្នកគាំទ្ររបស់លោក និងភរិយាប៉ុណ្ណោះ។ដោយសារតែផ្ទុះការរិះគន់ច្រើនគេក៏ឃើញមានបិទខមិនផងដែរ ។

បើគិតមកដល់ពេលនេះលោក រស់ រាជ្ជសាល បានរៀបការជាមួយថៅកែពេជ្រប្រមាណជាង មួយខែមកហើយ ដោយលោកទទួលបានការសរសើរថាជាស្វាមីល្អចេះការពារភរិយានិងមានចំណុចតូចៗល្អជាច្រើនដែលលោកស្រី ទ្រី ដាណា ជាភរិយាពេញចិត្តនិងកាន់តែស្រឡាញ់ថែមទៀត ។ ប៉ុន្តែតំណែងមួយនេះអាចនឹងមិនមានសុវត្ថិភាពព្រោះអ្នកជំនួញអនឡាញរូបនេះបានបញ្ជាក់ថាបើស្វាមីមិនមានភាពស្មោះត្រង់មានស្រីលោកស្រីនឹងលែងចោលដោយមិនស្រណោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post