header ads

Sponsor

ក្រៅពីលូកមាត់នៅក្នុងសង្រ្គាមពាក្យសម្តីរបស់ ខ្មែរមួយជីវិត និងតារាចម្រៀង ខេមរៈ​ សិរីមន្ត នោះ ឌីជេ ក្តឹប ដែលជាអ្នកមានបទពិសោធន៍នៅក្នុងការតែងនិពន្ធបទចម្រៀងមិនតិចជាង ២០ឆ្នាំដែរនោះបានលើកឡើងខ្លះៗទាក់ទងទៅនឹងបុគ្គលដែលជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងដែលឃើញថាពិតជាមានន័យជ្រៅនិងចាក់ដោតខ្លាំង ។

បើទោះដឹងថាការបញ្ចេញយោបល់របស់ខ្លួននឹងមានការរិះគន់ថាតោងល្បីឬបែបណានោះ ឌីជេ ក្តឹប បានបញ្ជាក់ថាចង់នរណាជេរឬនិយាយអ្វីលោកមិនខ្វាយខ្វល់ឡើយស្រេចការគិតរបស់គេ ។ ក្រៅពីលើកឡើងថាអ្វីដែលតារារ៉េប ខ្មែរមួយជីវិត និយាយត្រូវនោះ ឌីជេរូបនេះក៏បានលើកឡើងពីចំណុចមួយចំនួនទៅកាន់អ្នកតែងនិពន្ធថា «ក្នុងនាមជាអ្នកតាក់តែងបទភ្លេងនិងទំនុកច្រៀងនិយាយស្តីឱ្យមានការពិចារណាផងកុំវ៉ាប់ឡើងមើលងាយគេស្នាដៃគេផលិតឡើងក្នុងរូបភាពណាជាកម្រិតរបស់គេយើងចង់និយាយថាយើងជាអ្នកនិពន្ធតាក់តែងល្អឬអាក្រក់ស្ថិតនៅលើយើងបើយើងមិនយល់តម្លៃមិនចេះវិនិច្ឆ័យឱ្យត្រូវក្បួនខ្នាតទេកុំតាំងខ្លួនជាអ្នកនិពន្ធអ្វីខ្មាស់ខ្មោច» ។

មិនតែប៉ុណ្ណោះ ឌីជេ ក្តឹប បានលើកឡើងទៀតថាក្នុងនាមជាអ្នកនិពន្ធត្រូវចេះស្វែងយល់និងឱ្យតម្លៃទៅលើអ្នកនិពន្ធជំនាន់មុនថាតើអ្នកណានិពន្ធបទនេះកុំយកបទគេមកច្រៀងទាំងមិនស្គាល់អ្នកនិពន្ធ និងម្ចាស់ចម្រៀង ដោយគ្រាន់តែដាក់ថាមរតកដើម។

ជុំវិញការបកស្រាយច្បាស់ៗរបស់ ឌីជេ ក្តឹប បានធ្វើឱ្យមហាជនជាច្រើនមានការពេញចិត្តនិងគាំទ្រចំពោះការលើកឡើងរបស់លោក ។ មិនមែនលំៗទេ ឌីជេ ក្តឹប ក៏ធ្លាប់ជាតារាចម្រៀង និងអ្នកនិពន្ធម្នាក់ដែលមានប្រជាប្រិយភាពកក្រើកកាលពីច្រើនឆ្នាំមុនដែលគេចាំបានថាដៃគូដែលស័ក្តិសមរបស់ ឌីជេ ក្តឹប គឺតារាសម្បុរស្រអែម ឡោម លក្ខិណា ។ គិតមកដល់សព្វថ្ងៃ ឌីជេ ក្តឹប​ ប្រឡូកអាជីពសិល្បៈប្រមាណជាពីរទសវត្សមកហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post