header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្រោយបទរបស់តារាចម្រៀងរូបសង្ហា ឆន សុវណ្ណរាជ «ពូក៏ដូចប៉ា»ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ព្រោងព្រាតដោយអ្នកខ្លះលើកឡើងត្រង់ៗថាពិរោះពេកមិនដឹងអត្ថន័យថាម៉េចហើយខ្លះទៀតក៏លើកឡើងថាចង់ឃើញមុខអ្នកនិពន្ធខ្លាំងណាស់ព្រោះប្រហែលអស់បទនិពន្ធហើយមើលទៅ ។ ខ្លះទៀតលាន់មាត់តារាលំដាប់ ឆន សុវណ្ណរាជ មិនគួរមកច្រៀងបទដូចអ្នកលេងតិកតុកទេ ។

លោក ឆន សុវណ្ណរាជ ក៏ជាតារាចម្រៀងរៀមច្បងដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មយក្សមួយនេះហើយបទរបស់លោកភាគច្រើនទទួលបានការគាំទ្រនិងពេញនិយមស្តាប់ពីសំណាក់អ្នកស្តាប់គ្រប់ស្រទាប់វ័យ ។ សម្រាប់ឆ្នាំថ្មី២០២៤នេះតារាចម្រៀង ឆន សុវណ្ណរាជ ក៏បានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រដែលមានទាំងបទមនោសញ្ចេតនា និងបទញាក់។យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងរូបសង្ហានេះបានចេញបទថ្មីដែលមានចំណ ងជើងថា«ពូក៏ដូចប៉ា»ជាប្រភេទ Dance Version ឃើញថាទទួលបានការរិះគន់ជាច្រើនចំពោះអត្ថន័យបទចម្រៀងនេះរហូតមានការយកទៅត្រូលរិះគន់ចំពោះលោក ឆន សុវណ្ណរាជ ចំៗទៀតផង ។

ក្រៅពីចង់ឃើញមុខអ្នកនិពន្ធអ្នកខមិនភាគច្រើនបានលើកឡើងស្រដៀងគ្នាថា «បទនេះមិនត្រូវទម្រង់មិនដឹងអត្ថន័យថាម៉េច » «លុបបទនឹងចេញទៅidolអើយ តែងបទមកសមតែអោយក្មេងច្រៀងលេងតាមTikTokទេមិនគួរមានបទរបៀបនេះក្នុងផលិតកម្មដ៏ធំនេះទេហើយក៏មិនគួរតារាលំដាប់កំពូលមកច្រៀងប៉ារ៉ូលចឹងៗស្តាប់ទៅវាអន់ពេកហើយមិនស៊ីជាមួយនឹងកិត្តិយ សតារាលំដាប់ដូចIdolសោះ🤣ខ្ញុំfan ឆន សុវណ្ណរាជតាំងពីយូរមកហើយ តែពេលចេញ១បទនេះមកខកចិត្តណាស់និយាយមែន😏ហើយក្បាច់រាំទៀតផលិតកម្មធំៗគួរតែមានគ្រូបង្រៀនអោយល្អជាងនេះ ២០២៤ហើយនៅក្បាច់រាំដូចហាត់ប្រាណអីទៀត»«បទស្លាប់មុនម្ចាស់»«សម័យនិងហើយនៅមានបទកន្ទបចឹងទៀតប្រូ»។

ទោះជាមានការរិះគន់ខ្លាំងៗពីសំណាក់អ្នកលេងបណ្តាញសង្គម តែគេមិនទាន់ឃើញលោក ឆន សុវណ្ណរាជ ជាម្ចាស់បទចម្រៀងចេញមុខបកស្រាយនោះទេ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post