header ads

Sponsor

ពិតជាប្លែកអារម្មណ៍សម្រាប់អ្នកគាំទ្រតារារ៉េបទាំងពីររូបដោយសារនៅក្នុងថ្ងៃទី ២២ ម្សិលមិញនេះ វណ្ណដា និង ជី ដេវីត បានទម្លាក់បទចម្រៀងថ្មីដូចគ្នា តែអ្វីដែលចាប់អារម្មណ៍ពួកគេបង្ហោះត្រូវគ្នាទាំងថ្ងៃនិងម៉ោងដូចណាត់គ្នាដែលធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរមានការចាប់អារម្ម ណ៍ជាខ្លាំង ។ ក្នុងនោះក៏មានការបញ្ចេញមតិវែកញែកទៅតាមការយល់ឃើញរបស់អ្នកគាំទ្ររៀងៗខ្លួន ។

ដ្បិតមានការទម្លាក់បទថ្មីរបស់តារារ៉េបទាំងពីរចំត្រូវគ្នាទាំងថ្ងៃ និងម៉ោងក្តី តែការពេញចិត្តនិងការគាំទ្រមានការខុសគ្នាខ្លះដែរ ។ យ៉ាងណាមិញបទថ្មីរបស់ វណ្ណដា  និងAwich  ទទួលបានការចូលចិត្តនិងចុចចូលទស្សនាជាច្រើនក្នុងរយៈពេល១៧ម៉ោងនេះ ។ មានការលាន់មាត់សរ សើរដល់តារាដែលមានដើមកំណើតនៅក្នុងខេត្តព្រះសីហនុរូបនេះថាមានភាពឆ្លាតវៃដែលបទចម្រៀង«៦ឆ្នាំនៅក្នុងហ្គេម»នេះមានការបញ្ចូលវប្បធម៌ខ្មែរដែលមានដូចជាក្បាច់គុនល្បុកតោជាដើម។

ទាំងអត្ថន័យនិងMVពិតជាអ៊េមនិងទាក់ទាញមិនធម្មតាសម្រាប់មួយបទនេះ ។ នៅក្នុងថ្ងៃទី ២៣ នេះដែរគឺជាថ្ងៃខួបកំណើតរបស់ វណ្ណដា ដែលលោក និងគូស្នេហ៍ ក៏បានចែករំលែកក្តីស្រឡាញ់និងភាពកក់ក្តៅទៅកុមារៗតាមរយៈការធ្វើជាចំណីអាហារដល់ពួកគេកាលពីថ្ងៃទី ២២ ម្សិលមិញ ។

មិនចាញ់ វណ្ណដា ប៉ុន្មានឡើយ ប៉ាប៉ារូបសង្ហា ជី ដេវីត ឯណេះបានទម្លាក់បទថ្មីដែលមានចំណងជើងថា«តាំងចិត្ត» ដែលជាបទបែបមនោសញ្ចេតនាស្នេហាយ៉ាងកម្សត់ដែលធ្វើឱ្យអ្នកគាំទ្រលោកលាន់មាត់ថា២០២៤ អាយដលខ្លួនប្តូរស្ទីលថ្មី តែនៅតែពិរោះ ។ មួយបទរបស់លោក ជី ដេវីត ក៏ទទួលបានការពេញចិត្តនិងចុចចូលទស្សនាជាច្រើនដែលMVរបស់លោកក៏មានការចូលរួមសម្តែងពីសំណាក់សិល្បករការិនីជើងចាស់មួយចំនួន ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាគាប់ជួនណាស់តារារ៉េបទាំងពីរចេញបទថ្មីត្រូវគ្នាទាំងម៉ោង និងថ្ងៃដូចណាត់គ្នាគ្រាន់តែថាមួយជាបទបែបកាច និងមួយបែបកម្សត់ ។

ប៉ុន្តែពិរោះនិងពិសេសមួយបែបម្នាក់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មុនទម្លាក់បទថ្មីលោក ជី ដេវីត ក៏ត្រូវអ្នកគាំទ្រលោក និង ហ្វេន K-pop រិះគន់ខ្លាំងក្រោយលោកបង្ហោះសារកុំឱ្យរស់ក្នុងអតីតកាលនឹងបង្ហាញភាពស្និទ្ធស្នាលជាមួយ Seungri អតីតតារាចម្រៀងកូរ៉េដែលមានរឿងអាស្រូវជាច្រើនទាក់ទងទៅនឹងបទល្មើសគ្រឿងញៀននិងជួញដូរផ្លូវភេទ។ ប៉ុន្តែ ជី ដេវីត បានចេញមុខសុំទោសដល់ហ្វេនទាំងអស់ចំពោះរឿងមួយនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post