header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីថ្ងៃទី ២២ ម្សិលមិញនេះគេបានឃើញ ស្រីអូន បានសម្ពោធមជ្ឈមណ្ឌលថែរក្សាសម្ផស្សមួយបន្ថែមពីលើអាជីវកម្មក្នុងដៃមួយចំនួនដែលមិនទាន់ដំណើរការរលូន ។ បើទោះកំពុងរកប្រាក់សងបំណុលរាប់លានដុល្លារក្តី តែអ្នកនាង ស្រីអូន នៅតែមានភាពរឹងមាំរហូតបើកសម្ពោធមជ្ឈមណ្ឌលកែសម្ជស្សមួយថែមទៀត។

គេចាំបានថាកន្លងមក ស្រីអូន បានអះអាងថានឹងប្រកាសក្ស័យធនក្រុមហ៊ុនមួយនៅដើមឆ្នាំ ២០២៤ ដើម្បីយកប្រាក់មកសង់ផ្ទះវីឡាជូនអតិថិជននៅបុរីបុស្បា ។ ប៉ុន្តែផ្ទុយទៅវិញមិនត្រឹមតែមិនបិទក្រុមហ៊ុនទេពេលនេះ ស្រីអូន បានសម្ពោធហាងមជ្ឈមណ្ឌលកែសម្ជស្សមួយបន្ថែមដែលមានឈ្មោះថា លីនដូ កាលពីថ្ងៃទី ២២ ម្សិលមិញនេះនៅតាមបណ្តោយផ្លូវ២៧១។

មិនតែប៉ុណ្ណោះ ស្រីអូន ថែមទាំងបានបញ្ជាក់ថាអ្នកនាងបានដោះបំណុលស្វាមីចំនួន បួនលាននិង ៥០ម៉ឺនដុល្លារហើយនៅសល់ប្រមាណជា ១០លានដុល្លារថែមទៀត ។ ដ្បិតមិនទាន់ដោះបំណុលរួចក្តី តែមហាជនមួយភាគធំដែលតាមដានជីវិតឯកជន ស្រីអូន សុទ្ធតែបានបង្ហាញការត្រេកអរនិងចូលរួមលើកទឹកចិត្តដល់អ្នកនាងចំពោះមុខរបរថ្មីហើយខ្លះទៀតក៏បានសរសើរដល់ភាពរឹងមាំរបស់ ស្រីអូន ផងដែរ ។

ស្រីអូន ដែលសព្វថ្ងៃបានប្តូរឈ្មោះមកជា ស្រីអូន បុស្បា នោះនិយាយថាពេលនេះខ្លួនមិនមែនជាតួស្លូតឱ្យគេជាន់បានឡើយ គឺតាំងខ្លួនជាតួកាចទាមទាររកយុត្តិធម៌ក្រោយពីត្រូវគេជេរនិងរិះគន់ស្ទើរពាក់កណ្តាលប្រទេសក្រោយពេលស្វាមីចាកចេញ ។ តួយ៉ាងថ្មីៗនេះ ស្រីអូន ក៏បានដាក់កំហិតប្រកាសយករថយន្ត ឡិចស៊ីស៥៧០របស់ស្វាមីវិញនៅក្នុងថ្ងៃទី ២៥នេះរួមនឹងដីនិងផ្ទះលំហែនៅខេត្តព្រៃវែងផងដែរ ។ មិនតែប៉ុណ្ណោះសូម្បីតែទូរស័ព្ទដៃនិងកំព្យូទ័របស់ស្វាមីក៏ ស្រីអូន ប្រកាសយកវិញដោយបញ្ជាក់ថាជាទ្រព្យរបស់ស្វាមីព្រោះខ្លួនពុំទាន់លែងលះគ្នាដាច់ស្រេចឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post