header ads

Sponsor

បើគិតមកដល់ពេលនេះច្រើនឆ្នាំហើយដែលលោកស្រី សុខា សុធានី បានបាត់មុខពីអាជីពជាពិធីការិនីតែនៅក្នុងថ្ងៃទី២៦នេះអតីតពិធីការិនីរូបនេះបានបង្ហាញមុខនៅក្នុងកម្មវិធីរៀបអាពា ហ៍ពិពាហ៍របស់តារាចម្រៀង សុវត្ថិឌី ធារីកា ។ អ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍និងបានលាន់មាត់សរសើរថាលោកស្រីនៅតែមានសម្រស់ស្អាតមិនប្រែប្រួលពីមុនប៉ុន្មានឡើយ ។

គេចាំបានថាលោកស្រី សុខា សុធានី ជាពិធីការិនីប្រចាំទូរទស្សន៍បុស្តិលេខ៣ដែលមានសំនួនវោហាស៍ផ្អែមពិរោះក្បោះក្បាយគួរឱ្យចង់ស្តាប់ ។ មិនត្រឹមជាពិធីការិនីលោកស្រីក៏ជាវេជ្ជបណ្ឌិ តម្នាក់ដែរ ។ប៉ុន្តែក្រោយមកលោកស្រីក៏បានបាត់មុខពីអាជីពពិធីការិនីស្របពេលមានពិធីការិនីពន្លកថ្មីៗរីកដុះដាលជាបន្តបន្ទាប់ ។

ធ្លាប់មានឈ្មោះជាពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់ដែរ តែកន្លងមកគេកម្រឃើញលោកស្រី សុខា សុធានី បង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់សិល្បករការិនីនានាណាស់ ។ប៉ុន្តែកាលពីថ្ងៃទី ២៦ព្រឹកមិញនេះមានការភ្ញាក់ផ្អើលក្រោយពីបានឃើញអតីតពិធីការិនីរូបនេះបង្ហាញវត្តមាននៅក្នុងកម្មវិធីមង្គលរបស់តារាចម្រៀង សុវត្ថិឌី ធារីកា ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកស្រីមានការចាប់អារម្មណ៍ជាខ្លាំង ។

មានវ័យ៥០ឆ្នាំជាងទៅហើយក្តី តែសម្រស់របស់វេជ្ជបណ្ឌិតនិងជាអតីតពិធីការិនីនៅទូរទស្សន៍បុស្តិលេខ៣រូបនេះនៅតែស្រស់ស្អាតមិនប្រែប្រួលពីមុនប៉ុន្មានឡើយ។ លោកស្រី សុខា សុធានី ក៏ជាអតីតភរិយារបស់អតីតពិធីករដ៏ល្បីសម្តីផ្អែមលោក ភោ សុផានិត  តែគួរឱ្យស្តាយអ្នកទាំងពីរបានចែកផ្លូវគ្នាដោយបន្សល់នូវកូនស្រីមួយជាចំណងដៃ ។ក្រៅពីវេជ្ជបណ្ឌិតអតីតពិធីការិនីរូបនេះក៏មានមុខជំនួញក្នុងដៃផងដែរ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post