header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានបុរសម្នាក់បានចេញមុខឡាំប៉ាថាអ្នកមានថ្លៃថ្នូរម្នាក់ដែលមានប្តីក្មេង តែជំពាក់ប្រាក់ថ្លៃភ្នួង និងផ្កាជាងបីម៉ឺនដុល្លារមិនសង ។ ការលើកឡើងបែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការហួសចិត្តនិងចង់ដឹងថាតើអ្នកមានថ្លៃថ្នូររូបណាម្នាក់ដែលអន់ចរិកបែបនេះហើយខ្លះទៀតក៏បានលួចទាយក្នុងចិត្តខ្លួនលេងៗចំពោះអត្តសញ្ញាណអ្នកមានថ្លៃថ្នូរូរូបនោះផងដែរ។

ថ្មីៗនេះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា សៀ ចៃយ៍ បានបង្ហោះសារជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមជាសាធារណៈថា«ជំរាបសួរម៉ាក់ក្មេកនេះខ្សែកពេជ្រកូនជូនម៉ាក់( ហាមយកលក់ណា ) ព្រោះកូននៅជំពាក់ថ្លៃផ្កាគេជាង 1ម៉ឺនដុល្លាទៀត ហើយថ្លៃភ្នួងនៅជិត 2ម៉ឺនដុល្លាទៀតសងលុយគ្នាខ្ញុំឱ្យគ្រប់ចំនួនផងអ្នកមានថ្លៃថ្នូរ»«អ្នកមានថ្លៃថ្នូរបានប្តីក្មេងមុខមាត់អួតខ្លាំងណាស់ជំពាក់លុយថ្លៃភ្នួងជំពាក់លុយថ្លៃផ្កាគេចមុខមិនព្រមសងលុយគេ»។

ជុំវិញការលើកឡើងជាហូរហែរបស់គណនីយរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការបញ្ចេញមតិជាច្រើននៅក្នុងរឿងនេះដោយអ្នកខ្លះលើកឡើងថាជារឿងពិតឬបែបណាហើយខ្លះទៀតបានសម្តែងការងឿងឆ្ងល់ព្រោះហួសចិត្តចំពោះអ្នកមានថ្លៃថ្នូរ តែបែរជាមានចរិកធូរថ្លៃបែបនេះទៅវិញ។

ដ្បិតមានការបង្ហោះសារជាបន្តបន្ទាប់បែបនេះក្តី តែគណនីយដែលមានឈ្មោះថា សៀ ចៃយ៍ នោះមិនបានបញ្ចេញអត្តសញ្ញាណអ្នកមានថ្លៃថ្នូរមានប្តីក្មេងដែលជំពាក់ប្រាក់លោកថ្លៃភ្នួងនិងផ្កាជាសាធារណៈឡើយ ។ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏លួចទាយក្នុងចិត្តព្រោះអ្នកមានថ្លៃថ្នូរមានស្វាមីក្មេងទើបរៀបការមិនមានច្រើននោះទេ ។ អ្នកលេងបណ្តាញសង្គមខ្លះថែមទាំងបានលាន់មាត់ថាមិនយូរទេអ្នកមានថ្លៃថ្នូររូបនោះនឹងចេញមុខបកស្រាយផ្អើលទៀតហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post