header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដ្បិតជាសិល្បការិនីសម័យថ្មីដែលនិយមតែងខ្លួនបែបសិចស៊ីក្តី តែតារាសម្តែង ដួង ម៉ានិច និងគូស្នេហ៍ ហ៊ាឆាត បែរជាសម្រេចរៀបអាពាហ៍ពិពាហ៍ដោយមិនជ្រើសយកគ្រឿងស្រវឹងសម្រាប់ទទួលភ្ញៀវកិត្តិយសឡើយ ។ ការលើកឡើងរបស់តារាសម្តែងរូបនេះបានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរចំពោះ ដួង ម៉ានិច ជាខ្លាំងព្រោះគេកម្រឃើញពិធីរបស់អ្នកសិល្បៈធ្វើបែបនេះណាស់ ។ 


ក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈមកពេលនេះតារាសម្តែង ដួង ម៉ានិច និងគូស្នេហ៍ ហ៊ាឆាត បានសម្រេចសាងអនាគតរួមគ្នាដែលតាមគម្រោងអ្នកទាំងពីរនិងចូលរោងការនៅក្នុងអំឡុងចុងខែមេសាឬដើមខែឧសភាខាងមុខនេះ។

បើតាមការលើកឡើងរបស់តារាសម្តែងរូបនេះបានឱ្យដឹងថាពិធីមង្គលការរបស់ខ្លួននឹងរៀបចំឡើងបែបបស្ចឹមប្រទេស តែក៏មិនចោលប្រពៃណីខ្មែរដែរហើយតាមគម្រោងនឹងរៀបចំនៅខេត្តព្រះសីហនុ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ ដោយសារមើលឃើញថាការពិសារគ្រឿងស្រវឹងធ្វើឱ្យបាត់បង់ស្មារតីរហូតបង្ករឱ្យមានគ្រោះថ្នាក់ផ្សេង ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលទើបកើតឡើងថ្មីៗនេះហើយជាអំពើបាបដែលគិតតាមព្រះធម៌នោះទើបតារាសម្តែង ដួង ម៉ានិច និងអនាគតស្វាមីសម្រេចមិនយកគ្រឿងស្រវឹងសម្រាប់ទទួលភ្ញៀវនៅក្នុងកម្មវិធីមង្គលរបស់ខ្លួនឡើយ ។ 


ដោយសារពិធីរៀបអាពាហ៍ពិពាហ៍របស់ ដួង ម៉ានិច ប្រារព្ធធ្វើនៅខេត្តព្រះសីហនុដូច្នេះភ្ញៀវដែលត្រូវអញ្ជើញភាគច្រើនជាអ្នកដែលជិតស្និទ្ធ ហើយក៏មានការសុំអភ័យទោសសម្រាប់ការមិនទទួលទានគ្រឿងស្រវឹងផងដែរ ។ ជុំវិញការលើកឡើងរបស់ ដួង ម៉ានិច បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តហើយរំពឹងថាទៅថ្ងៃក្រោយកម្មវិធីនានារបស់អ្នកសិល្បៈនឹងយកគំរូតាមតារាសម្តែង ដួង ម៉ានិច ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post