header ads

Sponsor

មិនចង់ឱ្យហ្វេន ហ្វេន រង់ចាំយូរកាលពីថ្ងៃទី ៣១ ម្សិលមិញនេះលោក ជី ដេវីត បានទម្លាក់ Teaser MVប្រមាណជាង៣០វិនាទី តែចុងក្រោយភ្ជាប់ដោយសារដែលមានអត្ថន័យយ៉ាងចាក់ដោតថា «អត់ខ្វល់ផងចង់ចេញពេលណាក៏បានតាមបេះដូង»។ សារមួយនេះបានធ្វើឱ្យមានការបញ្ចេញមតិវែកញែកគ្នាជាច្រើនរវាងហ្វេនតារាទាំងពីរ។


គេចាំបានថាកាលពីថ្ងៃទី ២២ កន្លងទៅតារារ៉េប ជី ដេវីត បានទម្លាក់បទចម្រៀងថ្មីដែលមានចំណងជើងថា«គាំងចិត្ត»ដែលត្រូវគ្នាទាំងម៉ោង និងពេលវេលាជាមួយតារារ៉េប វណ្ណដា ធ្វើឱ្យមានការរិះគន់ថា ប៉ាប៉ារូបសង្ហាម្នាក់នេះឈ្នានីសទីផ្សារ តារ៉ាប វណ្ណដា ទាំងដែលដឹងថា វណ្ណដា តែងទម្លាក់បទថ្មីនៅក្នុងថ្ងៃខួបកំណើតរបស់លោកជារៀងរាល់ឆ្នាំ ។

ប៉ុន្តែយ៉ាងណា ជី ដេវីត មិនបានឈឺចិត្តស្អិតទ្រូងតបតជាមួយការរិះគន់ទាំងនោះឡើយ ។ អ្វីដែលកត់សម្គាល់នៅក្នុងថ្ងៃទី ៣១ ម្សិលមិញនេះលោក ជី ដេវីត បានទម្លាក់ Teaser MV ដែលមានចំណងជើងថា«ម្ល៉េះនាង» តែចុងបញ្ចប់មានភ្ជាប់សារខ្លីមួយថា«អត់ខ្វល់ផងចង់ចេញពេលណាក៏បានតាមបេះដូង»។សំណេរមួយនេះហាក់ចង់បង្ហាញថារាល់ការចេញបទចម្រៀងថ្មីរបស់ខ្លួនគឺចេញទៅតាមការនឹកឃើញរបស់ខ្លួនមិនបានតោងទីផ្សារតារារូបណាឡើយ ។  


បើទោះជាក្លាយជាប៉ាប៉ាគេក្តី តែ ជី ដេវីត នៅតែទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់ ហ្វេន ហ្វេនជាច្រើន ជាពិសេសនៅពេលលោក និងដៃគូ ទេព បូព្រឹក្ស​ បង្ហាញខ្លួននៅតាមកម្មវិធីប្រគំតន្ត្រីនានា។ បើនិយាយពីការតែងខ្លួនមិនថាការស្លៀកពាក់ឬគ្រឿងអលង្ការគឺប្តីប្រពន្ធរូបនេះឈរក្នុងលំដាប់ជះឆ្វាចតែម្តង ។ សម្រាប់ឆាប់ៗខាងមុខនេះ ជី ដេវីត និង ទេព បូព្រឹក្ស ក៏មានគម្រោងចេញទៅសហរដ្ឋអាមេរិកតាមការអញ្ជើញនៅក្នុងកម្មវិធីហ្វេសសិនមួយផងដែរ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post