header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាថ្មីៗនេះតារាភេទទីបី ម៉ាដូណា បានទម្លាយពីការជំពាក់ប្រាក់ពីសំណាក់កូនបំណុលរបស់ខ្លួនដោយលោកថែមទាំងមានបំណ ងចាត់វិធានការណ៍តាមផ្លូវច្បាប់ផងដែរ។ អ្វីដែលកត់សម្គាល់មុននេះបន្តិចតារាភេទទីបីរូបនេះទម្លាយថាមានអ្នកជំពាក់ប្រាក់បានធ្វើផ្លូវងងឹតដាក់លោកគឺមន្តអាគមខ្មៅ ។


មានការចាប់អារម្មណ៍ខ្លាំងដោយនៅក្នុងថ្ងៃទី ០១ មុននេះបន្តិចតារាភេទទីបី ម៉ាដូណា បានរៀបរាប់នៅក្នុងបណ្តាញសង្គមថា«ពេលខ្លះថាមិនជឿតែយល់សប្តិដូចប្រាប់អោយដឹងមកសៀ មរាបភ្លាមៗអ្នកធ្វើអាគមន៍ខ្មៅត្រៀមទទួលវិញ🔥មិនសងលុយហើយនៅធ្វើអាគមន៍បាបទៀត🔥ពួកនរកអវចី💀ពេលខ្លះថាមិនជឿតែយល់សប្តិដូចប្រាប់អោយដឹងមកសៀមរាបភ្លាមៗអ្នកធ្វើអាគមន៍ខ្មៅត្រៀមទទួលវិញមិនសងលុយហើយនៅធ្វើអាគមន៍បាបទៀត🔥ពួកនរកអវចី💀»។

ទោះបីជាមានការទម្លាយរឿងនេះជាសាធារណៈក៏ពិតមែន តែលោក ម៉ាដូណា មិនបាននិយាយថាកូនបំណុលរូបណាជាអ្នកធ្វើរឿងអាក្រក់មួយនេះឡើយ ។ គេមិនបានដឹងច្បាស់ថាតើមន្តអាគមខ្មៅនេះជាមន្តអ្វីឡើយ តែយ៉ាងណាក៏មានអ្នកលេងបណ្តាញសង្គមខ្លះលាន់មាត់ថាមិនជឿកុំប្រមាទរឿងផ្លូវក្នុង។


ជុំវិញការលើកឡើងរបស់តារាភេទទីបីរូបនេះក៏មានមិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនបានលាន់មាត់ថាពិតជាសាហាវខ្លាំងណាស់ហើយខ្លះទៀតក៏បានជូនពរឱ្យលោកបានសុខសប្បាយនឹងដាស់តឿនឱ្យរកវត្ថុការពារខ្លួនពីផ្លូវងងឹតទាំងនេះ ។

គេចាំបានថាកាលពីពេលថ្មីៗនេះលោក ម៉ាដូណា បានបង្ហាញការខឹងសម្បារដល់តារាកំប្លែងមួយរូបដែលមិនសងប្រាក់ឱ្យលោកដោយលោកបញ្ជាក់ថាបានជំពាក់ប្រមាណជាង ៥ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះតារារូបនេះបញ្ជាក់ថានឹងធ្វើទៅតាមផ្លូវច្បាប់ក្រោយពិធីបុណ្យចូលឆ្នាំចិនរួចរាល់សិន៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post