ខុសពីមិត្តភក្តិដទៃទោះមានស្វាមីរស់នៅក្រៅប្រទេសក្តី តែតារាសម្តែង កែវ ពេជ្រពិសី នៅតែបន្តរស់នៅក្នុងស្រុកដោយមិនចាកចេញទៅរស់នៅបរទេសឡើយ។ អ្វីដែលកត់សម្គាល់ខណៈស្ងប់ស្ងាត់ការងារសិល្បៈតារាសម្តែងដែលធ្លាប់មានឈ្មោះល្បីរូបនេះសម្រេចចិត្តបោះបង់មុខរបរសម្អាងការដែលខ្លួនស្រឡាញ់ជាង ១០ឆ្នាំមកហើយដោយមិនស្តាយស្រណោះ ។
គួរឱ្យដឹងថាក្រៅពីការងារសិល្បៈ កែវ ពេជ្រពិសី ក៏មានមុខរបរសំអាងការដែលអ្នកនាងបានបើកដំណើរការតាំងពីមុនឆ្នាំ ២០១០ដោយចំណាយដើមទុនប្រមាណជា២០ម៉ឺនដុល្លារឯណោះ។ប៉ុន្តែពេលនេះអ្នកនាងមានបំណងចង់ដកខ្លួនពីអាជីពមួយនេះដោយសារពិបាកប្រ ឈមនៅក្នុងទីផ្សារ ជាពិសេសជាមួយសម្អាងការធំៗជាច្រើនហើយក៏មិនចង់បន្តខាតច្រើន ទៀត។
របរនេះមើលទៅដូចជាងាយស្រួល តែការពិតមានការប្រកួតប្រជែងទីផ្សារខ្លាំង ហើយដើម្បីឱ្យដើរទាន់ទីផ្សារត្រូវការទិញនៅសម្ភារៈក៏ដូចជាគ្រឿងអលង្ការថ្មីៗទៅតាមសម័យកាលដែលជួនការត្រូវចណាយដល់ខ្ទង់ម៉ឺនដុល្លារថែមទៀតផង។
ដោយសារតែបែបនេះទើបតារាសម្តែងវ័យជាង៤០ឆ្នាំរូបនេះសម្រេចចិត្តសេងសម្អាងការដែលខ្លួនស្រឡាញ់ក្នុងតម្លៃប្រមាណតែបីម៉ឺនដុល្លារប៉ុណ្ណោះ ។បើតាមគម្រោងក្រោយសេងសម្អាងការរួចរាល់ កែវ ពេជ្រពិសី ក៏មានបំណងបោះទុនលើមុខរបរផ្សេងទៀត តែពេលនេះអ្នកនាងមិនទាន់ប្រាប់នៅឡើយទេ ។
ដ្បិតធ្លាប់មានឈ្មោះបោះសំឡេងកន្លងមក តែចុងក្រោយនេះ កែវ ពេជ្រពិសី ហាក់មានសកម្មភាពសិល្បៈស្ងប់ស្ងាត់បើទោះអ្នកនាងអះអាងថានឹងចូលប្រឡូកក្នុងសិល្បៈវិញក្តី ។ ចុងក្រោយនេះ កែវ ពេជ្រពិសី តែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិដែលមានដូចជាធិធីបុណ្យ៧ថ្ងៃរបស់ឪពុក សឿ សុធារ៉ា និងជាកូនកំដររបស់តារាសម្តែង លី ម៉ារីណា កាលពីអំឡុងខែមករាកន្លងទៅនេះ។ ដោយសារមានស្វាមីនិងមានកូនរូចហើយសព្វថ្ងៃ កែវ ពេជ្រពិសី មានរូបរាងទ្រលុកទ្រលន់ជាងមុនដែលតាមបំណងអ្នកនាងក៏មានគម្រោងចង់បានកូនទីពីរហើយបើអាចទៅរួចអ្នកនាងនិងស្វាមីចង់បានកូនស្រី៕