header ads

Sponsor

ថ្មីៗនេះអ្នកនាង សារីណា និងស្វាមីលោក ស៊ុក សុភា បានធ្វើដំណើរមកស្រុកកំណើតដោយក្នុងនោះអ្នកទាំងពីរក៏បានចូលរួមនៅក្នុងការងារសប្បុរធម៌មួយផងដែរ ។ អ្វីដែលកត់សម្គាល់មិនមែនជាការមកលេងធម្មតាទេភរិយាអតីតតារាសម្តែងរូបនេះមកស្រុកខ្មែរគឺដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ជាមួយតារាចម្រៀងស្រីម្នាក់ ។

អ្នកនាង សារីណា និងស្វាមី នេនទុំ បានបណ្តើរគ្នាមកស្រុកខ្មែរកាលពីចុងខែមករាដោយទទួលបានការស្វាគមន៍ពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈមួយចំនួនយ៉ាងកក់ក្តៅ ។ គ្រាន់តែមកដល់ភ្លាមអ្នកនាង សារីណា ក៏បានចូលរួមនៅក្នុងការងារមនុស្សធម៌ដោយធ្វើការចែកទានដល់លោកតាស៊ីក្លូប្រមាណជា ៧០នាក់ផងដែរ ។

អ្វីដែលកត់សម្គាល់មកលើកនេះមិនមែនចុះមកស្រុកខ្មែរដើម្បីលំហែកម្សាន្តនោះទេបើតាមការលើកឡើងជាបន្តបន្ទាប់នៅក្នុងហ្វេសប៊ុកអ្នកនាង សារីណា និងស្វាមីមកស្រុកខ្មែរដើម្បីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ទៅលើតារាចម្រៀងស្រីជើងចាស់ម្នាក់ ។ កន្លងមកអ្នកនាង សារីណា បានរៀបរាប់នៅក្នុងសារថា«ចាំណា! បើខ្ញុំគ្មានអ្វីប្ដឹងអ្នកឯងបានទេ ខ្ញុំមិនភ្លើរចំណាយពេលចំណាយលុយចុះមកទេ។ហើយចំពោះអ្វីដែលខ្ញុំមិនបានធ្វើ និងអ្នកមិនបានអានឈ្មោះខ្ញុំមិនបានដាក់រូបខ្ញុំខ្ញុំមិនលើកដាក់ខ្លួនទេអ្នកឯងចង់ចោទចង់ជេរអីស្រេចតែចិត្តទុកអោយអ្នកចេះគិតគេវិភាគពិចារ ណាមើលចុះ។ ពេលវេលានឹងបញ្ចាក់អោយយើងទាំងអស់គ្នាដឹង ចាំតែបន្តិចទៀតទេណា នឹងដឹងថាសឬខ្មៅហើយ»។ 

មិនមានការបង្ហើបចំពោះរឿងរ៉ាវដែលបណ្តាលឱ្យឈានទៅដល់ការប្តឹងផ្តល់របស់អ្នកនាង សារីណា និងតារាចម្រៀងរូបនោះឡើយ ។ប៉ុន្តែអ្នកនាង សារីណា បានលើកឡើងថាមានបីករណីដែលមួយករណីអាចឈានដល់ការជាប់ពន្ធនាគារថែមទៀត។គេមិនទាន់ដឹងថារឿងរ៉ាវរបស់អ្នកទាំងពីរបែបណាទេមានតែរង់ចាំតាមដានបន្តទៀត។ ពេលនេះដែរអ្នកនាង សារីណា និងស្វាមី ស៊ុក សុភា ក៏បានធ្វើដំណើរត្រឡប់ទៅប្រទេសអូស្ត្រាលីវិញដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post