header ads

Sponsor

មានការចូលរួមខមិនជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញលោកគ្រូ ម៉ិច សីហា បានបង្ហោះសារខ្លី តែមានន័យជ្រៅស្តាប់ហើយធ្វើឱ្យមហាជនជាច្រើនពេញចិត្តនិងចូលរួមបញ្ចេញមតិគ្រប់គ្នា ។

អ្នកជំនាញផ្នែកអប់រំ និងបណ្ដុះបណ្ដាលមួយរូបដែលគេស្គាល់ថាជាលោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ ikey ដែលតែងតែចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងសំខាន់ៗនៅក្នុងហ្វេសប៊ុក។ ថ្មីៗនេះលោកគ្រូបានបង្ហោះសំណេរខ្លីដែលមានអត្ថន័យស៊ីជម្រៅសមស្របជាមួយនឹងកាលៈទេសៈនាពេលបច្ចុប្បន្នថា«មិនគួរអោយជឿក្រុមហ៊ុនធំៗយកក្មេងៗជេរម៉ែគ្នាតាមតិចតុក យកមកធ្វើBA។

អនិច្ចាអ្នកចេះដឹង អ្នករៀនសូត្រ អ្នកត្រឹមត្រូវ រស់អត់ទីផ្សារ»។ជុំវិញការសារខ្លីមួយនេះគេឃើញមានការចូលរួមបញ្ចេញមតិជាច្រើនដោយម្នាក់ៗបានបង្ហាញការយល់ស្របជាមួយនឹងការលើកឡើងរបស់លោកគ្រូ ម៉ិច សីហា គ្រប់គ្នា។

ក្នុងនោះក៏មានការខមិនវែកញែកទៅតាមការយល់ឃើញរៀងខ្លួនដោយអ្នកខ្លះបាននិយាយថា«មិនយល់ថាគិតអីលើកតម្កើងអ្នកបែកស្លុយ»«ដល់សម័យកាលព្រះទំនាយទុកមែនទែនហើ យ» «នកចេះដឹងអត់ល្បី ល្បីតែក្មេងលេងតិកតុក»«គាំទ្រលោកគ្រូ និយាយត្រូវណាស់»   «លោកគ្រូបើយកមនុស្សត្រឹមត្រូវមកធ្វើBAលក់អត់ដាច់ទេព្រោះគេដឹងថាទាល់តែយកមនុស្សចឹងបានលក់ដាច់ដោយសាប្រជាពលរដ្ឋ១ចំនួនធំគាត់ខ្វះការចេះដឹងគាត់ចូលចិត្តមើលរឿងឥតប្រយោជន៏ច្រើនជាង រឿងដែលត្រឹមត្រូវ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post