header ads

Sponsor

មិនឱ្យអ្នកគាំទ្រខកចិត្តពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែកាលីពមិនចាញ់តារាយុវវ័យប៉ុន្មានឡើយ ជាពិសេសរូបរាងនិងការរៀបចំខ្លួនតែម្តង។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះត្រៀមធ្វើឱ្យ ហ្វេន ហ្វេន ភ្ញាក់ផ្អើលតាមរយៈការចា ប់គូច្រៀងជាមួយតារាចម្រៀងរបស់ប្រទេសថៃទាំងពីររូបនេះ ។


ជឿជាក់ថាតាមរយៈបទ«Call Me Papa» បានធ្វើឱ្យប្រជាប្រិយភាពរបស់តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែមានប្រជាប្រិយភាពដោយសារមួយបទនេះផ្ទុះខ្លាំងដោយទទួលបានការចុចចូលទស្សនាជាច្រើនពីសំណាក់ទស្សនិកជនដែលធ្វើឱ្យម្ចាស់បទចម្រៀង ខេមរៈ សិរីមន្ត មានការរំភើបចិត្តជាខ្លាំង ។

សម្រាប់ឆ្នាំថ្មី ២០២៤តារាចម្រៀងដែលអាចច្រៀងបានគ្រប់ទម្រង់រូបនេះបានបង្ហាញនូវឈុតខ្លះៗនៅក្នុងបទចម្រៀងថ្មីដែលមានចំណងជើងថា«អូនរាំអែន »។ មិនមែនលំៗទេបទនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃដោយលោកបានរៀបរាប់ថា«ឈុតខ្លះៗក្នុងបទថ្មី«អូនរាំអែន»ដែលខ្ញុំច្រៀងរួមគ្នាជាមួយកំពូលរ៉េបភើរបស់ប្រទេសថៃ B king នឹង Mccaរាតាចម្រៀងល្បីនៅប្រទេសថៃដើម្បីជូនប្រជាជននៃប្រទេសទាំងពីរបានរាំលេងកំសាន្តទាំងអស់គ្នា»។


គ្រាន់តែស្តាប់អត្ថន័យនិងសាច់ភ្លេងខ្លះៗនៅក្នុងបទថ្មីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មានហ្វេន ហ្វេន ជាច្រើនលាន់មាត់ថាបទនេះដឹងតែផ្ទុះខ្លាំងមិនចាញ់បទ«Call Me Papa»ឡើយ។ ខ្លះថាកាន់តែចាស់តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែកាចមិនចាញ់តារាស្រករក្រោយនោះទេ ។

រង់ចាំមើលទាំងអស់គ្នាតើបទថ្មីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ច្រៀងរួមគ្នាជាមួយតារាថៃទាំងពីរដួងនឹងមានភាពទាក់ទាញនឹងផ្ទុះខ្លាំងបែបណារង់ចាំទស្សនាទាំងអស់គ្នា ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាចុងក្រោយនេះប្រជាប្រិយភាពរបស់តារាចម្រៀង ខេមរៈ សិរីមន្ត វ៉ាដាច់មិត្តរួមទ្រនំតែម្តង ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post