header ads

Sponsor

បើទោះមិនទាន់មានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថាជាកូនប្រុសរបស់អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត ក្តី តែពេលនេះលោក បឺត សំរេច បានប្រឡូកក្នុងសិល្បៈយ៉ាងពេញទំហឹងនិងទទួលបានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមផងដែរ ។ យ៉ាងណាមិញថ្មីៗនេះលោក បឺត សំរេច បានចេញបទចម្រៀងមួយបទជាភាសាខ្មែរលាយនិងថៃយ៉ាងពិរោះដែលធ្វើឱ្យអ្នកគាំទ្រលោកលាន់មាត់គ្រប់គ្នា ។ 


បើប្រៀបធៀបមួយរយៈមុនពេលនេះអតីតកីឡាប្រដាល់លោក បឺត សំរេច កាន់តែមានហាងឆេងនៅក្នុងអាជីពចម្រៀងដោយលោកលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍នានា រួមទាំងការច្រៀ ងនៅក្នុងកម្មវិធីមង្គលការថែមទៀត ។ មានការសរសើរពីទឹកដមសំឡេងរបស់អតីតកីឡាប្រ ដាល់ម្នាក់នេះថាពិតជាមានទឹកដមសំឡេងពិរោះ ជាពិសេសនៅពេលលោកបង្ហើរសំនៀងនៅក្នុងបទសម័យដើមរបស់លោកតា ស៊ឺន ស៊ីសាមុត ដែលលោកបានអះអាងកន្លងមកថាជាឪពុកឥតខាន់ស្លា ។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះលោក បឺត សំរេច បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា«អូននឹកបងទេ» ជាបទភាសាខ្មែរលាយនិងភាសាថៃ ដែលឃើញថាមានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។
ដោយសារលោក បឺត សំរេច ធ្លាប់បានទៅរស់នៅប្រទេសថៃជាច្រើនឆ្នាំដូនេះការច្រៀងបទចម្រៀងជាភាសាថៃរបស់លោកមិនមានអ្វីជាការលំបាកឬឧបសគ្គឡើយ ។

ប៉ុន្តែដោយសារការច្រៀងបទចម្រៀងមួយនេះចំពេលដែលប្រជាពលរដ្ឋខ្មែរកំពុងបង្ហាញការខឹងសម្បារពីសំ ណាក់ប្រជាជនថៃដែលបានធ្វើពហិការមិនទស្សនារឿង«ម៉ែក្រឡាភ្លើង»មកបានធ្វើឱ្យអ្នកលេ ងបណ្តាញសង្គមមួយចំនួនបានចូលរួមខមិនថាចំពោះការច្រៀងជាភាសាថៃរបស់លោក បឺត សំរេច ថា «បងច្រៀងបទថៃ ប៉ុន្តែថៃមិនដែលច្រៀងបទខ្មែរទេបងកុំលើកតម្កើងពួកអាពស់វែកនឹងពេក» «គេមើលងាយដោយសាខ្មែរយើងចឹង»«ច្រៀងបទខ្មែរយើងពីរោះណាស់តែកុំច្រៀងបទថៃ»។

ជាមួយនឹងការលើកឡើងបែបនេះក៏មានអ្នកគាំទ្រមួយភាគធំរបស់លោក បឺត សំរេច បានលាន់មាត់សរសើរថាលោក បឺត សំរេច ពិតជាមានទឹកដមសំឡេងល្អនិងច្រៀងបានពិរោះមិនថាបទខ្មែរឬថៃនោះទេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post