header ads

Sponsor

តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីលោក វង្ស ណាថាន់ បានបង្ហាញការរំជួលចិត្តជាខ្លាំងក្រោយបានដឹងថាអ្នកផលិតកម្មវិធីនៅស្ថានីយទូរទស្សន៍ថោនម្នាក់បានចាកចេញដោយមិនត្រឡប់ ។ ក្រៅពីចូលរួមសោកស្តាយលោក វង្ស ណាថាន់ បានឱ្យដឹងថាអ្នកផលិតកម្មវិធីរូបនោះជាអ្នកជ្រោមជ្រែងនិងផ្តល់ឱកាសឱ្យលោកក្នុងការឈរលើឆាកតន្រ្តីជាលើកដំបូង។ 

លោក ស៊ី ណូរ៉ា ត្រូវបានគេស្គាល់ថាជាអតីតអ្នកផលិតកម្មវិធីនៅទូរទស្សន៍បុស្តិលេខ៣ និងទូរទស្សន៍ហង្សមាស ហើយចុងក្រោយលោកធ្វើការនៅទូរទស្សន៍ថោន ។ប៉ុន្តែគួរឱ្យអាណិតលោក ស៊ី ណូរ៉ា បានទទួលមរណភាពកាលពីថ្ងៃទី ០៥ យប់មិញនេះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ទាំងវ័យក្មេង។ ការបាត់បង់លោក ស៊ី ណូរ៉ា ដោយគ្មានថ្ងៃវិលត្រឡប់បានធ្វើឱ្យតារាចម្រៀងប្រចាំផលិតកម្មហា្គឡាក់ស៊ីលោក វង្ស ណាថាន់ បានបង្ហាញការសោកស្តាយនិងរន្ធត់ចិត្តជាខ្លាំង។

ក្នុងនោះលោកបានបង្ហោះសាររៀបរាប់ថា«ប្អូនពិតជារំជួលចិត្តខ្លាំងណាស់បងអើយ ពេលដែលបានទទួលដំណឹងដ៏រន្ធត់មួយនេះ បងប្រុសNoraពិតជាមនុស្សល្អណាស់ បងប្រុសជាមនុស្សម្នាក់ ដែលបានផ្តល់ឱកាសអោយក្មេងកំព្រារមួយនេះបានឈរលើឆាកតន្រ្តី ហ្នឹងដើរលើវិថីសិល្បះមួយនេះតាំងពីការចាប់ផ្តើមដំបូងមក អរគុណបងដែលជួយជ្រោម ជ្រែងប្អូនកន្លងមក សូមបុណ្យកុសលដែលខ្ញុំបានសាងកន្លងមកជួយទ្រទ្រង់បងប្រុសទៅកាន់សុកតិភពផងចុះខ្ញុំពិតជាសោកស្តាយខ្លាំងណាស់បងប្រុសអើយ»។

ក្រៅពីការចូលរួមរំលែកទុក្ខនិងសោកស្តាយរបស់តារាចម្រៀងលោក វង្ស ណាថាន់ គេក៏បានឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កែវ សុបញ្ញា លោក ជា វិបុល រួមនឹងតារាចម្រៀ ងពហុជំនាញ ខាត់ សុឃីម ក៏បានបង្ហាញក្តីក្តុកក្តួលចំពោះការចាកចេញទៅដោយមិនមានថ្ងៃជួបរបស់លោក ស៊ី ណូរ៉ា ផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post