header ads

Sponsor

ប៉ុន្មានឆ្នាំចុងក្រោយនេះតារាសម្តែងរូបស្រស់ មាន សូនីតា មិនសូវលេចមុខនៅក្នុងការថតភាពយន្តដូចតារាស្រីដទៃឡើយ ។ភាគច្រើនស្រីស្អាតរូបនេះងាកមកពង្រឹងនៅក្នុងមុខជំនួញច្រើនជាង ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះ ស្រីស្រស់សំឡេងតូចឆ្មាររូបនេះទើបលេចមុខនៅក្នុងរឿងភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាសរឿង«មេឆា» ក្នុងតំណែងជាតួឯក ។

មាន សូនីតា ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលមានឈ្មោះបោះសំឡេងនៅក្នុងចំណោមតារាស្រីល្បីៗដូចជា ស៊ីន យូប៊ីន សិទ្ធី នីកា និង ស៊ឹម ស្រីនិច ជាដើម ។ ប៉ុន្តែគួរឱ្យស្តាយ ចុងក្រោយនេះ មាន សូនីតា មិនសូវខ្វាយខ្វល់នៅក្នុងការកើបប្រាក់ពីការសម្តែងរឿងដូចមុនៗឡើយភាគច្រើនស្រីស្អាតរូបនេះយកពេលវេលាទៅមើលការងារជំនួញច្រើនជាង ។ មាន សូនីតា ធ្លាប់ប្រាប់ថាក្នុងមួយឆ្នាំនាងទទួលថតតែមួយរឿងប៉ុណ្ណោះហើយទាល់តែសាច់រឿងដែលខ្លួនពេញចិត្ត ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ មាន សូនីតា ត្រៀមបង្ហាញស្នាដៃថ្មីនៅក្នុងរឿងភាគទូរទស្សន៍ហង្សមាសដែលមានចំណងជើងថា«មេឆា»ក្នុងតំណែងជាតួឯកជាមួយលោក ឆន សុវណ្ណរាជ និងលោក ហ្សូណូ ដែលជាដៃគូចាស់នៅក្នុងរឿងភាគ «ផ្កាថ្ម»ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននាពេលកន្លងមក។ មានអ្នកគាំទ្រមិនតិចទេត្រេកអរក្រោយពីបានឃើញស្នាដៃថ្មីរបស់ស្រីស្រស់រូបនេះ។ 
 

សម្រាប់ឆ្នាំ ២០២៤នេះ មាន សូនីតា ក៏បានបង្ហាញការងារថ្មីដែលមានឈ្មោះថា «កម្ពុជាឋានសួគ័លើដី» ដែលជាកម្មវិធីដែលបានចុះទៅថតតំបន់ទេសចរណ៍នៅគ្រប់ខេត្តក្រុងនានាដោយចំណាយថវិកាផ្ទាល់ខ្លួន ។ទោះជាគ្មានSponsor សម្រាប់កម្មវិធីរបស់ខ្លួនក៏ដោយ តែស្រីស្រស់ដែលមានរហស្សនាមថាជារាជនីក្រម៉ារូបនេះពេញចិត្តព្រោះជាការងារដែលនាងស្រឡាញ់ ។ 

ដូចដឹងស្រាប់ហើយថាកន្លងមក មាន សូនីតា ក៏ជាតារាស្រីម្នាក់ដែលចាយជីវិតហាយសូរមិនធម្មតាឡើយ ដែលជារឿយៗនាងតែចំណាយពេលទៅដើរកម្សាន្តសាកថ្មជីវិតនៅតាមបណ្តារប្រទេសនានាមិនថាប្រទេសជិតខាងឬប៉ែកអឺរ៉ុបជាលក្ខណៈឯកជនផងដែរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post