header ads

Sponsor

បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំហើយដែលអតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា បានបញ្ចប់អាជីពជាអ្នកចម្រៀងដោយងាកទៅបើកហាងកាត់សក់ និងលក់ផលិតផលរក្សាសម្រស់តាមអនឡាញ ។ អ្វីដែលកត់សម្គាល់ខណៈកំពុងមមាញឹកជាមួយការងារសាឡនស្ទើរដកឃ្លាមិនរួចតែថ្មីៗនេះអតីតតារាចម្រៀងរូបនេះបែរជាលើកឡើងថានឹងត្រឡប់មកថតចម្រៀ ង និងភាពយន្តអប់រំផ្សេងៗឡើងវិញដោយមិនទទួលកំរៃ ។

ថ្មីៗនេះម្ចាស់ហាងកាត់សក់ដែលមានឈ្មោះល្បី យ៉ុង ចាន់កណ្ណិកា និងធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់បានបង្ហោះសាររៀបរាប់ថា«សូមប្រកាសជាផ្លូវការថានាងខ្ញុំនិងទទួលការថតចំរៀងដោយពុំគិតកំរៃដើម្បីជាការចូលរួមការការផ្សព្វផ្សាយណាមួយដែរត្រូវការសំលេងនាងខ្ញុំចូលរួម គោលបំណង ចង់ចូលរួមលើកស្ទួយវិស្ស័យសិល្បះ

1 បទ អប់រំ ដើម្បីស្រ្តី ។ល។


2 កុនភាពយន្តខ្នាតធំខ្មែរផ្សេងៗ

3 បទចំរៀងដែពាក់ព័ន្ធអត្តន័យសង្គមជាតិផ្សព្វផ្សាយទេសចរណ៍ ។ល។ដើម្បីសង្គមជាតិ

នេះជាអ្វីដែរនាងខ្ញុំចង់ធ្វើដើម្បីផលប្រយោជន៍រួម ជាការដឹងគុណវិស័យសិល្បះដែរធ្វើអោយខ្ញុំមានកំណើតដ៍សព្វថ្ងៃនេះ ដូច្នេះ គ្រប់ផ្នែកផលិតករធំ តូច ដែរស្រលាញ់សំលេងរបស់នាងខ្ញុំអោយទាក់ទងមកនាងខ្ញុំបាន ដោយមើលទៅតាមជាក់ស្តែង អត្តន័យបទចំរៀងផ្សេងៗបេះដូងអ្នកសិល្បះ»។

ជាមូយការប្រកាសវិលចូលសិល្បៈរបស់ យ៉ុង ចាន់កណ្ណិកា  ជាពិសេសចំពោះការទទួលថតបទចម្រៀងក៏ដូចជាខ្សែភាពយន្តដែលមានអត្ថន័យអប់រំដោយមិនទទួលកំរៃនោះបានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងមានការត្រេកអរជាខ្លាំង ។ ដូចដឹងស្រាប់ហើយថាអ្នកនាង​ យ៉ុង ចាន់កណ្ណិកា ក៏ធ្លាប់ជាអតីតតារាចម្រៀងដែលមានប្រជាប្រិយភាពនិងមានសំឡេងផ្អែមពិរោះ ជាពិសេសបទសម័យដើម ។ ប៉ុន្តែយ៉ាងណាក៏មានអ្នកសិល្បៈមួយចំនួនបានបង្ហាញការព្រួយបារម្ភព្រោះខ្លាចបាត់បង់ទីផ្សាររបស់ខ្លួន ខណៈពេលនេះ យ៉ុង ចាន់កណ្ណិកា ត្រឡប់មកក្នុងវិស័យសិល្បៈវិញ តែសំខាន់សុខចិត្តចំណាយពេលជាមួយការងារទាំងនេះដោយមិនគិតប្រាក់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post