header ads

Sponsor

រហូតមកដល់ពេលនេះលោកស្រី ទ្រី ដាណា និងស្វាមីនៅបន្តរស់នៅបែកគ្នាមួយរយៈក្រោយពីមានការអាក់អន់ចិត្តស្វាមីក្មេងនៅជាប់ជំពាក់ជាមួយគ្រួសារច្រើន ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះលោក រស់ រាជ្ជសាល បានសន្យាថានឹងមិនធ្វើឱ្យរឿងរ៉ាវទាំងនេះកើតឡើងជាថ្មីនោះទេហើយសង្ឃឹមថាលោក និង ភរិយាអាចបន្តដំណើរទៅមុខជាមួយគ្នាព្រោះនៅមានក្តីស្រមៃច្រើនទៀត ។

ទោះលោកស្រី ទ្រី ដាណា បានបញ្ជាក់ថាលោកស្រី និងស្វាមីមិនទាន់ចែកផ្លូវគ្នាក្តី តែអ្នកជំនួញរូបនេះប្រាប់ថាពេលនេះលោកស្រីកំពុងពិចារណាចំពោះស្វាមីហើយក៏មិនទាន់ចង់ជួបមុខឬចរចាជាមួយគ្នាទេ ។ យ៉ាងណាមិញសូម្បីតែឆាតដែលស្វាមីផ្ញើរមកក៏លោកស្រីមិនបានបើកមើលដែរ ។ ងាកមកលោក រស់ រាជ្ជសាល ឯណេះវិញបានប្រកាន់ជំហរតាមលួងភរិយារហូតដល់ទីបញ្ចប់ដោយខ្វល់ពីការអៀនខ្មាស់អ្វីឡើយ ។ មុននេះបន្តិចលោក រស់ រាជ្ជសាលបានត្រឹមតែបង្ហោះសារជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមថា «បងដឹងថាមួយរយៈនេះអូនប្រហែលជាហត់ហើយ ត្រូវគិតច្រើនទៀត និងរងសំពាធគ្រប់បែបយ៉ាងពីមហាជន។


 មិនថាខឹង ឬមិនខ្វល់ និយាយយ៉ាងណាក៏ដោយ បងមានតែពាក្យមួយឃ្លា គឺស្មោះត្រង់ ស្រលាញ់ដំបូងយ៉ាងណា ពេលនេះក៏ដូចគ្នា មិនដែលមានអារម្ម ណ៍ចង់កែប្រែសូម្បីម្ដង។រឿងកើតឡើងពីការបង្ហោះរបស់គ្រួសារខ្ញុំ នាំអោយមានការយល់ច្រឡំលើគាត់ច្រើន រិះគន់គាត់។ តាំងពីរៀបការរួច គាត់គិតសព្វគ្រប់ យកចិត្តទុកដាក់ និងជួយគ្រួសារបងប្អូនខ្ញុំបន្តបន្ទាប់។ គាត់មានមនោសញ្ចេតនា និងបារម្ភពីអ្នកជុំវិញខ្លួនណា ស់ គោរពបងប្អូន និងម្ដាយរបស់ខ្ញុំ ហើយខ្ញុំក៏រំភើបចិត្តដូចគ្នាសម្រាប់ទង្វើគាត់។បងសន្យា ថា នឹងមិនអោយមានរឿងអស់នេះកើតឡើងទៀតទេ។ បារម្ភ និងគិតពីអូនគ្រប់ពេល សង្ឃឹមថាយើងអាចបន្តដំណើរទៅមុខទៀត រីករាយជាមួយគ្នា សប្បាយជាមួយគ្នា ព្រោះយើងនៅមានក្ដីស្រមៃច្រើនទៀត»។

រង់ចាំមើលទាំងអស់គ្នាថាតើអ្នកជំនួញ ទ្រី ដាណា នឹងអាចលើកលែងចំពោះស្វាមីឬយ៉ាងណាព្រោះចុងក្រោយនេះលោកស្រីបានអះអាងថានៅពេលដែលយើងស្រឡាញ់នរណាម្នាក់ខ្លាំងធ្វើឱ្យមនុស្សនោះបានចិត្ត ហើយប្រសិនបើមានស្វាមីហើយនៅតែរងសម្ពាធបែបនេះលោកស្រីសុខចិត្តរស់នៅលីវដូចមុនសប្បាយចិត្តជាង ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post