header ads

Sponsor

ពិធីមង្គលការរបស់ ជា ស្រីនា និង ហេង វិសាល បានប្រព្រឹត្តទៅយ៉ាងរលូននិងអធិកអធមជាខ្លាំងកាលពីថ្ងៃទី ២៧ និង ២៨ យប់មិញនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់ពិធីមង្គលការរបស់ Influencer មួយគូនេះពិតជាមានភាពអស្ចារ្យនិងហ៊ឹកហ៊ាក់ជាខ្លាំងព្រោះមានបញ្ចូលនូវកម្មវិធីទាំងបុរាណនិងសម័យដែលធ្វើឱ្យភ្ញៀវកិត្តិយសមានការរំភើបនិងរីករាយជាខ្លាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់មានការបង្ហើបថាគ្រាន់តែភ្ញៀវកិត្តិយសដែលបានមកចូលរួមលើសចំនួនកំណត់មានដល់ទៅជិត ១០០តុឯណោះ ។ 


ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាបានដឹងនិងបានទស្សនានូវទិដ្ឋភាពពិធីមង្គលការរបស់ ជា ស្រីនា និងលោក ហេង វិសាល រយៈពេលពីរថ្ងៃនេះតាមរយៈការចែករំលែកវីដេអូជាច្រើននៅតាមបណ្តាញសង្គម ។ ទាំងការរៀបចំតុបតែងលំអររទីតាំង ម្ហូបអា ហាររួមនឹងសម្លៀកបំពាក់របស់កូនកំលោះក្រមុំមានការផ្ចិតផ្ចង់យ៉ាងប្រណិតនិងអស្ចារ្យមិនចាញ់ពិធីមង្គលការកូនអភិជននៅក្នុងប្រទេសឡើយ ។ មានការលាន់មាត់ស្ទើរគ្រប់គ្នាពីសំ ណាក់ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងពិធីមង្គលការរបស់ ជា ស្រីនា និងហេង វិសាល សុទ្ធតែបាននិយាយថាជាអាពាហ៍ពិពាហ៍ដែលធំនិងគគ្រឹកគគ្រេងដែលគេមិនដែលធ្លាប់ឃើញនាពេលកន្លងមក ។

 បើតាមការបង្ហើបពីសំណាក់ប្រភពជិតដិតរបស់ក្រុមគ្រួសារ ស្រីនា បានឱ្យដឹងថា ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងពិធីមង្គលការរបស់ Influencer វ័យក្មេងមួយគូនេះមានទាំងអ្នកមានមុខមាត់នៅក្នុងសង្គម តារាក្នុងសិល្បៈ អ្នកជំនួញអនឡាញរួមទាំង Influencerល្បីៗប្រមាណជាជិត ៣០០តុ ។ ប៉ុន្តែភ្ញៀវមកលើសចំនួនកំណត់ដល់ទៅ១០០តុឯណោះ ។ 

ដោយសារភ្ញៀវមកលើសចំនួនកំនត់ច្រើនខ្លាំង កូនក្រមុំ  ស្រីនា ក៏បានធ្វើការបង្ហោះសារសុំទោសដល់ភ្ញៀវកិត្តិយសកាលពីយប់មិញភ្លាមថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំស្រីនា ក្រុមការងារ និងក្រុមគ្រសារពិតជាសូមធ្វើការខន្តី អភ័យទោសពីសំណាក់ មិត្តភក្តិ បងប្អូន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមពិធីមង្គលពួកយើងក្នុងរាត្រីនេះ ដោយសារតែចំនួនភ្ញៀវមានការលើសកំរិតពីចំនួនជាក់ស្តែងខ្លាំងធ្វើឲ្យពួកយើងពុំអាចទទួលបានដិតដល់សូមមេត្តាខន្តីអធ្យាស្រ័យ »។ជាមួយនឹងការសរសើរពីភាពអធិកអធមនៅក្នុងពិធីមង្គលការក៏មានលាន់មាត់ពីសំណាក់អ្នកគាំទ្រដល់  ស្រីនា ដែលមានសំណាងបានរៀបការជាមួយបុរសល្អទាំងព្រម ហើយថែមទាំងមានម្តាយក្មេកជាមនុស្សល្អចិត្តបុណ្យថែមទៀត៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post