header ads

Sponsor

មិនឱ្យអ្នកគាំទ្រខកបំណងពេលនេះតារាចម្រៀងដែលមានងារជាឧកញ៉ា ព្រាប សុវត្ថិ បានទម្លាក់បទថ្មីសម្រាប់អបអរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ។ អ្វីដែលកត់សម្គាល់បទថ្មីរបស់តារាចម្រៀងជើងចាស់រូបនេះទទួលបានទាំងការសរសើរនិងការរិះគន់ដោយមានការលើកឡើងថា«អ៊េមប្លែកជាងមុង» តែមួយចំនួនទៀតបែរជាថា«ចង្វាក់ដដែល អត់សូវមានន័យ» ។ 


ទោះមានវ័យជ្រេក្បែរ ៥០ឆ្នាំនិងមានកូនកំលោះទន្ទឹមខ្លួនក្តី តែប្រជាប្រិយភាពរបស់ឧកញ៉ា ព្រាប សុវត្ថិ នៅតែខ្ពស់ហើយបើនិយាយពីរូបរាង មុខមាត់និងស្ទីលនៃការរៀបចំខ្លួនរបស់លោកវិញនៅតែអ៊េមមិនចាញ់កូនៗប៉ុន្មានឡើយ ។ បើក្រឡេកមើលទឹកដមសំឡេងរបស់ឧក ញ៉ា ព្រាប សុវត្ថិ នៅតែពិរោះមិនប្រែប្រួលទៅតាមវ័យឡើយ ។

អ្វីដែលកត់សម្គាល់ស្របពេលតារារួមទ្រនំសម្រុកចេញបទចម្រៀងថ្មីៗសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនោះឧកញ៉ា ព្រា ប សុវត្ថិ ក៏ទើបទម្លាក់បទថ្មីដែលមានចំណងជើងថា«កុលាបមានបន្លា»ដែលនិពន្ធទំនុកច្រៀងដោយ សង្ហា។ បទថ្មីរបស់ឧកញ៉ា ព្រាប សុវត្ថិ ក៏ទទួលបានការពេញចិត្តពីសំណាក់ ហ្វេន ហ្វេន ដោយអ្នកខ្លះបានសរសើរថាទឹកដមសំឡេងរបស់លោកនៅតែពិរោះ ហើយអ្នកខ្លះទៀតក៏លាន់មាត់ថាចង្វាក់ថ្មីរស់ជាតិប្លែកពិតជាអ៊េមមិនធម្មតាទេមួយបទនេះ ។  

ទន្ទឹមនឹងការសរសើរក៏មានការរិះគន់ក្នុងន័យស្ថាបនាពីសំណាក់អ្នកស្តាប់មួយចំនួនដោយខ្លះបានបញ្ចេញមតិថា«បទ ព្រាប សុវត្ថិ ឥលូវរកកន្លែងដាក់ពិន្ទុឱ្យមិនបានសោះ។អន់ជាងមុនឆ្ងាយពេក» «ចង្វាក់ដដែលៗ» «អត់សូវមានន័យ» «កុំចេញបទច្រើនពេកវាអត់ល្បី» «បទមិនសមនឹងអ្នកច្រៀង» ជាដើម ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post