header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានឃើញរូបភាពសេះសមុទ្របាញ់ទឹក ដែលចែករំលែកដោយមន្ទីរទេសចរណ៍ខេត្តកំពតដែលបង្ហាញឱ្យឃើញពីទិដ្ឋភាពដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបង្ហាញការចាប់អារម្មណ៍ចំពោះរូបភាពមួយនេះ។ប៉ុន្តែក៏មានមហាជនមួយចំនួនបាននាំគ្នាឡកឡើយចំពោះរូបសំណាកមួយនេះ។ដោយមានការទើសចិត្តតារាចម្រៀង ករុណា ពេជ្រ បានបញ្ចេញមតិខ្លះៗជុំវិញការរិះគន់មួយនេះជាសាធារណៈនៅក្នុងគណនីយលោក ។

គួរឱ្យដឹងដែរថាខេត្តកំពត គឺជាខេត្តដែលមានសក្តានុពលទេសចរណ៍ដ៏ល្បីល្បាញមួយ ប្រចាំប្រទេសកម្ពុជា ព្រោះជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍ច្រើនកន្លែង ។ ថ្មីៗនេះរូបសំណាកសេះសមុទ្រដែលមានកំពស់ប្រមាណជា៨មែត្រត្រូវបានសាងសង់ឡើងនៅតាមដងព្រែកកំពត ដែលជាទីកន្លែងមួយដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅលេងកម្សាន្តនៅទីនោះ។ មហាជនមួយចំនួនបានបង្ហាញមោទកភាពចំពោះរូបសំណាកមួយនេះដោយអ្នកខ្លះបានលាន់មាត់ថាពិតជាឡូយមិនចាញ់សិង្ហបុរីនោះទេ ។ ប៉ុន្តែក៏មានមហាជនមួយភាគបានបង្ហាញការមិនពេញចិត្ត ចំពោះរូបសំណាកថ្មីមួយនេះដោយមានអ្នកខ្លះថែមទាំងបានត្រូលដោយពាក្យពេចន៍ឡកឡើយផ្សេងៗ។ 

ក្នុងនាមជានុស្សមហាជនតារាចម្រៀង ករុណា ពេជ្រ បានបង្ហោះសារដែលពាក់ព័ន្ធទៅនឹងរូបភាពសេះសមុទ្របាញ់ទឹកនេះដោយរៀបរាប់ថា « សុំទោសអភ័យបងប្អូនមួយចំនួនតូចពេលនេះ ខ្ញុំសូមឆ្ងល់ថា ថីបានគេ Troll សើចចំអកឡកឡឺយរូបហ្នឹង? តើវាខុសអីគេ?ពេលខ្លះមានអារម្មណ៏ថា បងប្អូន មួយចំនួនតូច ផ្តេកផ្តួលជោរតាមគ្នា.. នៅកំពត បែរជានាំគ្នា ថា Singapot ស៊ីនហ្គាពត ណាណីវិញ..?ចូលចិត្តណាស់ អារបស់ដែលអាចជួយជាផ្នែកមួយ ដើម្បីជួយទាក់ទាញអោយបងប្អូនបានសើច ញញឹម ថតរូបលេង ក្នុងខេត្ត កំពត សោះ បែជាទៅនាំគ្នា Troll គ្រប់រូបភាពទៅវិញចឹងដាក់រូបភាពសេះសមុទ្រនៅតំបន់ សមុទ្រ ហើយបាញ់ទឹកវាខុស អី..? តិចគេ ធ្វើ រូបនាគសមុទ្រព្រួសភ្លើង វិញ…ពេលខ្លះ បណ្ឌិត FB មួយចំនួនតូច លេងដូចជ្រុលពេក .. អ្វីល្អយើងនាំគ្នាត្រេកអរទៅ អ្វីមិនល្អយើងនាំគ្នារិះគន់ក្នុងន័យស្ថាបនាទៅ ទើបល្អ..

ខ្ញុំនិយាយមែន រូបសំណាកសេះសមុទ្រនេះ គេធ្វើឡើងសម មិនខុសខ្នាត ស្អាតសមសួន មិនវែង រឺ កន្តឿ ខ្លី អី ផង …ចាំមើល ចូលឆ្នាំខ្មែរ ហើយ ខ្ញុំទៅវិលល្ងាច ដើម្បី ថត រូបសេះសមុទ្របាញ់ទឹក នេះ ហ្មង…»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post