header ads

Sponsor

មិនត្រឹមទទួលរងការមិនពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមនោះទេអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនជាច្រើនសំណូមពរឱ្យកម្មវិធី 3 Fun ដករូបអ្នកនាងចេញពីពិធីការិនី ហើយជំនួសពិធីការិនីផ្សេងវិញ ។ 

ដោយសន្ទុះនៃការស្នើសុំឱ្យដកអ្នកម៉ាក់ហាយសូរ គង់ ចាន់ស្រីមុំ ពីពិធីការិនីនៅក្នុងកម្មវិធី3 Fun កាន់តែមានសន្ទុះខ្លាំងឡើងនៅក្នុងថ្ងៃទី ១៧មុននេះ ។អ្វីដែលចាប់អារម្មណ៍ខណៈ គង់ ចាន់ស្រីមុំ កំពុងសំងំស្ងៀមពេលនេះផេក 3 Fun ក៏បានបង្ហោះសារបែបនេះឆ្លើយតបទៅនឹងការសំណូមពររបស់អ្នកតាមដានថា«ជូនចំពោះបងប្អូនទាំងអស់គ្នា សូមបងប្អូនស្ងប់អារម្មណ៍បន្តិចណា ៣ហ្វាន់កំពុងធ្វើការលើរឿងនេះសុំទុកពេលបន្តិច យើងនឹងធ្វើការឆ្លើយតបបងប្អូនឆាប់ៗនេះ ! ក្នុងស្ថានភាពនេះ សូមបងប្អូនយោគយល់ណា»។ ក្នុងនោះក៏មានអ្នកបញ្ចេញមតិមួយចំនួនលើកឡើងថាបើអាចសុំឱ្យដក គង់ ចាន់ស្រីមុំ ហើយជំនួសដោយពិធីការិនីសម្បុរស្រអែម សុភ័ក្ត្រកុសុម៉ា វិញ ។ 

គេមិនទាន់ដឹងថា តើ គង់ ចាន់ស្រីមុំ អាចនឹងបន្តតំណែងនៅក្នុងកម្មវិធី3 Fun ឬបែបណា ក្រោយពេល3 Fun លើកឡើងថាកំពុងធ្វើការចំពោះរឿងនេះ ។ គួរបញ្ជាក់ថាកម្មវីធី3 Fun ជាកម្មវិធីពេញនិយមតាមដានគួរសមពីសំណាក់អ្នកទស្សនាដែលមានពិធីករនិងពិធីការិនីចំនួនបីនាក់ ដែលមានលោក អៀង វិច្ឆ័យ ផេនខេក និង គង់ ចាន់ស្រីមុំ ។ 

ជាមួយយីអ៊ុនដាក់របស់ គង់ ចាន់ស្រីមុំ ធ្វើឱ្យមានការលើកឡើងពីសំណាក់អ្នកគាំទ្រថាក្រោយកែបន្ថែមដើមទ្រូងឱ្យធំសិចស៊ី គង់ ចាន់ស្រីមុំ ហាក់ដូចជាមានយីអ៊ុនមិនល្អពោលជួបរឿងមិនសមប្រកបជាបន្តបន្ទាប់ ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post