header ads

Sponsor

ពិធីជប់លៀងថ្ងៃអាពាហ៍ពិពាហ៍របស់តារាសម្តែង ដួង ម៉ានិច និងស្វាមី ហ៊ា ឆាត បានបញ្ចប់ទៅដោយរលូននៅមាត់សមុទ្រនិងពោរពេញទៅដោយភាពរ៉ូមែនទិក ។ អ្វីដែលចាប់អារម្មណ៍រំំលងទៅប្រមាណជា០៤ថ្ងៃទៅហើយ តែ ដួង ម៉ានិច និងស្វាមីនៅតែមានអារម្មណ៍រំភើប ។ 

តួយ៉ាងថ្មីៗនេះអ្នកទាំងពីរបានឡាយវីដេអូមើលពីសកម្មភាពរបស់ខ្លួនឡើងវិញនៅក្នុងថ្ងៃមង្គ លក៏សម្រក់ទឹកភ្នែកម្តងទៀត ។ មិនតែប៉ុណ្ណោះភរិយាថ្មីថ្មោង ដួង ម៉ានិច  ក៏បាននិយាយពីមូលហេតុដែលខ្លួនស្រែកខ្លាំងៗនៅក្នុងថ្ងៃនោះ។


ខុសពីតារាដទៃក្រោយពីស្គាល់គ្នារយៈពេលបួនឆ្នាំ ដួង ម៉ានិច និង ហ៊ា ឆាត បានសម្រេចដឹកដៃគ្នារៀបការទៅតាមប្រពៃណីខ្មែរដោយជ្រើសយកតំបន់សមុទ្រនៃខេត្តព្រះសីហនុជាទីកន្លែ ងរៀបការរបស់ខ្លួន។ ពិធីជប់លៀងរបស់ ដួង មានិច ក៏មានមិត្តភក្តិក្នុងសិល្បៈនិងក្រៅសិល្បៈចូលរួមប្រមាណជា ៤០០នាក់។ 

នៅក្នុងថ្ងៃនោះដែរគេបានឃើញកូនក្រមុំ ដួង ម៉ានិច បានបង្ហាញក្តីរំភើបដោយការស្រែកខ្លាំងៗរៀបរាប់ពីជម្រៅចិត្តរបស់ខ្លួនចំពោះស្វាមីដែលត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅត្រូលបែបល្ខោនបាសាក់ជាហូរហែរដែលមានទាំងអ្នកអស់សំ ណើចនិងអ្នករិះគន់ហើយខ្លះទៀតគិតថា ដួង ម៉ានិច សម្តែងថែមទៀត ។​ 


នៅក្នុងថ្ងៃទី ២៦ នេះដែរ ដួង ម៉ានិច និងស្វាមី ហ៊ា ឆាត បានឡាយវីដេអូអរគុណដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។ អ្នកទាំងពីរក៏បានមើលវីដេអូឡាយរបស់ខ្លួនឡើងវិញដោយរំភើបខ្លាំងពេកប្តីប្រពន្ធថ្មីថ្មោងមួយគូនេះក៏បានយំម្តងទៀត។  ដួង ម៉ានិច បាននិយាយថាមូលហេតុដែលខ្លួនបន្លឺសំឡេងស្រែកខ្លាំងៗបែបនេះដោយសារភ័យផង រំភើបផងទើបស្រែកខ្លាំងៗដើម្បីឱ្យមានអារម្មណ៍ក្នុងការនិយាយ ។ 

មិនតែប៉ុណ្ណោះ ដួង ម៉ានិច បាននិយាយថាខ្លួនមិនបានសម្តែងទេនេះជាអារម្មណ៍ពិតៗព្រោះមិនមាននរណាទៅសម្តែងនៅក្នុងថ្ងៃរៀបការឡើយ ។មូលហេតុដែលរំភើបខ្លាំងដោយសារពួកគេបានSurprise គ្នាទៅវិញទៅមកទាំងសម្លៀកបំពាក់ ការច្រៀង និងរាំ ជាដើមពោល ដួង ម៉ានិច មិនបានឱ្យ ហ៊ាឆាត ឃើញរ៉ូបរបស់ខ្លួន ហើយ ហ៊ា ឆាត ក៏បានលាក់ភរិយាមិនឱ្យឃើញសម្លៀកបំពាក់ដែលលោកស្លៀកនោះឡើយ ។ជាមួយភាពផ្អែមល្ហែមរបស់ ដួង ម៉ានិច និងស្វាមីត្រូវបានអ្នកគាំទ្រជាច្រើនចូលរួមត្រេកអរនិងជូនពរគ្រប់គ្នា៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post