មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារយ៉ាងចាក់ដោតពីមូលហេតុមួយចំនួនដែលអ្នកសិល្បៈខ្លះមិនបានទទួលមេដាយឬគ្រឿងឥស្ស រិយស។សារស៊ីជម្រៅរបស់តារាពហុជំនាញរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកសិល្បៈមួយចំនួនគាំទ្រផងដែរ ។
អតីតបវរកញ្ញារូបនេះក៏បានលើកឡើងថាខ្លួនក៏ធ្លាប់បានតំណាងប្រទេសកម្ពុជាប្រកួតប្រជែងទៅលើឆាកអន្តជាតិដែរ ហេតុអ្វីមិនមានឈ្មោះនិងគេ។
ហាក់តបជាមួយទៅនឹងសំណួររបស់អតីត Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី ដោយ ប្រយោលនៅមុននេះបន្តិច អ្នកនាង ខាត់ សុឃីម បានបង្ហោះសារយ៉ាងចាក់ដោតថា «បង ខ្ញុំលេងសិល្បៈយូហើយម៉េចបានខ្ញំអត់បានមេដាយនឹងគេអ៊ីចឹងបង(ប្អូនអើយរកលុយក៏រក សង្គម ក៏ត្រូវជួយដែរ ទើបគេឆាប់ស្គាល់ )ពិសេសកុំមុខលុយពេក ការងារសង្គមគឺ គុណធម៌ មនសិកា តម អំនួត»។
សំណេរខ្លីរបស់ ខាត់ សុឃីម គេក៏បានឃើញអ្នកសិល្បៈមួយចំនួនបានបង្ហាញការគាំទ្រដោយខ្លះលើកឡើងថាជាពាក្យដែលខ្លួនចង់និយាយ តែមិនហ៊ាននិយាយ ជាដើម៕