header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមដោយសារនៅមុននេះបន្តិចតារាចម្រៀង ឃុំ ប៊ុណ្ណាដែត លោក អ៊ឹម ជីវ៉ា និងតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា សុទ្ធតែបង្ហាញការអាក់អន់ចិត្តក្រោយពីទទួលបានមេដៃដោយអះអាងថាអន់ជាអ្នកលេង TikTok… និងអ្នកសិល្បៈជំនាន់ក្រោយថែមទៀត។

ក្រោយពីបានចូលរួមនៅក្នុងកម្មវិធីពិសារអាហារសាមគ្គីនិងផ្តល់គ្រឿងឥស្សរិយយសជូនលោ កគ្រូអ្នកគ្រូនិងសិល្បករការិនី»កាលពីថ្ងៃទី ២៥ កន្លងទៅ ។តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសំណេរថា««បង ខ្ញុំលេងសិល្បៈយូហើយម៉េចបានខ្ញំអត់បានមេដាយនឹងគេអ៊ីចឹងបង(ប្អូនអើយរកលុយក៏រក សង្គ ម ក៏ត្រូវជួយដែរ ទើបគេឆាប់ស្គាល់ )ពិសេសកុំមុខលុយពេក ការងារសង្គមគឺ គុណធម៌ មនសិកា តម អំនួត»។ស៊ែរជាមួយនឹងការលើកឡើងរបស់ ខាត់ សុឃីម តារាចម្រៀង ឃុំ ប៊ុណ្ណាដែត បាននិយាយថា«មេដាយរបស់ខ្ញុំទាំងពីរនាក់គឺមិនហ៊ានពាក់ទេ​ សម្រាប់សិល្បៈ២៦ឆ្នាំកន្លងមក​ អន់ជាងប្អូនៗលេងTikTok ដែលគេអោយឈ្មោះថាតារាដែរ​ ។ 

គិតថាវាមិនមានតម្លាភាពទេក្នុងនាមជាអ្នកសិល្បៈមួយរូប»។ជុំវិញ សំណេររបស់តារាចម្រៀង ឃុំ ប៊ុណ្ណាដែត លោក អ៊ឹម  ជីវ៉ា ដែលជាអ្នកសិល្បៈចាស់វស្សាម្នាក់ដែរបានចូលទៅបញ្ចេញមតិថា «ខ្ញុំវិញបើកក្លិបសិល្បៈបង្រៀនក្មេងកំព្រា ផ្នែកសិល្បៈតាំងពីឆ្នាំ 2000 និងជូយសិល្បៈចាស់ជរាឈឺជា ឬស្លាប់ ចូលរួមកម្មវីថីសង្គម រាប់មិនអស់ បើគិតជាឆ្នាំ មិនតិចឡើយ តែមេដៃបានមកវិញគឺ… តែណ្ហើយ.. បុណ្យលើចិត្ត កុំអោយគេថាធ្វើបុណ្យសាងល្អចង់បានមេដៃ ខ្ចិលចង់និយាយ… កុំអោយគេថាយើងច្រនែនគេ»។


ងាកមកតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ឯណេះវិញក៏បានបង្ហាញការអាក់អន់ស្រពន់ចិត្តក្រោយទទួលបានមេដៃបន្ទាប់ពីបានចូលប្រឡូកក្នុងសិល្បៈជិត ២០ឆ្នាំ។ មិនខុសពីលោក ឃុំ ប៊ុណ្ណាដែតតារាចម្រៀងរូបនេះបានស៊ែរសំណេររបស់ ខាត់ សុឃីម និងបានបញ្ចេញអារម្ម ណ៍ផ្ទាល់ខ្លួនថា «មានគេសួរខ្ញុំច្រើនរឿងមេដៃនិង..មិចអត់ឃើញទៅទទួលមេដៃនិងគេ...ខ្ញុំក៏ឆ្លើយទៅវិញ...ខ្ញុំចូលសិល្បះជិត20ឆ្នាំហើយមិនដែរបានទទួលមេដៃអីទេ......តែនៅពេលដែលបានទទួលមេដៃបែបជាអន់ជាងប្អូនប្អូន TikTok…និងប្អូនប្អូនជំនាន់ក្រោយទៅវិញ...»។ ក្នុងនោះ លី អ៊ីវ៉ាធីណា បានឱ្យដឹងថាខ្លួនមានឈ្មោះទទួលមេដៃ តែមិនបានទៅចូលរួម ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post