header ads

Sponsor

តារាវ័យក្មេង ថៃ អតិជាតិបុត្រ បានបង្ហាញសកម្មភាពថ្មីៗនៅក្នុងបណ្តាញសង្គមឡើងវិញក្រោយស្ងប់ស្ងាត់មួយរយៈ តែពេលខ្លះគេបានឃើញសាររបស់តារារូបនេះបែបសេធៗហាក់ដូចជាកំពុងខូចចិត្តរឿងអ្វីមួយ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ ថៃ អតិជាតិបុត្រ បានប្រកាសថាខ្លួនជាបុ្រសពិត ១០០ភាគរយក្រោយ ប៉ីប៉ីឌី លើកឡើងបែបនេះ ។ 
 

កាលពីប៉ុន្មានថ្ងៃមុននេះ ប៉ីប៉ីឌី បានបង្ហោះសំណេរខ្លីមួយដែលមានអត្ថន័យថា«ហាក ឡើងកូនស្រី តែshareធ្វើដូចស្រលាញ់ស្រី ម៉េចចឹង»?សាររបស់ ប៉ីប៉ីឌី ដែលជាបុគ្គលរបស់មហាជនរូបនេះទទួលបានការចាប់អារម្មណ៍និងស៊ែរព្រោងព្រាតពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះចង់ដឹងថាតើ ប៉ីប៉ីឌី និយាយសំដៅនរណាព្រោះលោកមិនបានបញ្ជាក់ចំៗនោះទេ។

 ជាមួយសារចាក់ដោតនេះគេបានឃើញតារាចម្រៀង ថៃ អតិជាតិបុត្រ បានស៊ែរ និងបាននិយាយថា«អាចនិយាយថាខ្ញុំយកដាក់ខ្លួនឯងក៏បាន ប៉ុន្តែខ្ញុំជាមនុស្សប្រុស 100% till ហ្វេន កូនកាត់បារាំង អរគុណ»។
 

ទោះបីជាកំលោះសង្ហា ថៃ អតិជាតិបុត្រ មិនបានបញ្ជាក់ថាមូលហេតុអ្វីដែលខ្លួនគិតថា ប៉ីប៉ីឌី និយាយមកខ្លួនឡើយ ។ ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនលើកឡើងថាដោយសារថ្មីៗនេះគេបានឃើញ អតិតជាតិបុត្រ តែងស៊ែរចែករំលែករូបភាពរបស់ស្រីស្អាតកូនកាត់បារាំង Melia ដោយភ្ជាប់សារខ្លីដែលបង្ហាញការចាប់អារម្មណ៍ចំពោះស្រីស្អាតរូបនេះ ទើប ថៃ អតិជាតិបុត្រ គិតថា ប៉ីប៉ីឌី និយាយឱ្យលោក៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post