header ads

Sponsor

មានការរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខពីសំណាក់អ្នកលេងបណ្តាញសង្គមទាំងក្នុងនិងក្រៅសិល្បៈ ក្រោយតារាកំប្លែងគីឡូធ្ងន់ នាយធុង បានទទួលមរណភាពនៅព្រឹកថ្ងៃទី ០១នេះនៅមន្ទីរពេទ្យលោកសង្ឈ។បើតាមការលើកឡើងពីសំណាក់ប្អូនស្រីរបស់ នាយធុង បានឱ្យដឹងថា នាយ ធុង បានដួលនៅក្នុងបន្ទប់ទឹកហើយប្រមាណជាជិត ១០ម៉ោងទើបយកចេញបានដែលធ្វើឱ្យនាយមានអស់កម្លាំងពិបាកដកដង្ហើម។

មហាជនជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលក្រោយពីដឹងថា នាយធុង បានចាកចេញទៅលឿនបែបនេះព្រោះជារឿយៗគេតែងឃើញតារាកំប្លែងគីឡូយក្សរូបនេះរួមនិងមិត្តភក្តិគីឡូធ្ងន់ដូចគ្នា តែងបង្ហាញសកម្មភាពកំប្លែងនៅតាមបណ្តាញសង្គមជាហូរហែរ។

វីដេអូកំប្លែងរបស់ នាយធុង ទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតអ្នកធ្វើ Vlog នៅប្រទេសជិតខាងមួយចំនួនយកទៅធ្វើ​វីដេអូ Reaction ថែមទៀត ។ប៉ុន្តែគួរឱ្យស្តាយពេលនេះតារាកំប្លែងគីឡូធ្ងន់រូបនេះបានលាចាកលោកទាំងវ័យក្មេងដោយបន្សល់នូវត្រឹមការស្រណោះនិងសោកស្តាយពីសំណាក់អ្នកគាំទ្រនិងសាច់ញាតិប៉ុណ្ណោះ។

បើតាមការរៀបរាប់របស់ប្អូនស្រី នាយធុង ប្រាប់លោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា នាយធុង មានបញ្ហាដួលនៅបន្ទប់ទឹកហើយបានជាប់នៅទីនោះរាប់ម៉ោងទើបហៅអ្នកជិតខាងមកជួយលើកបានហើយទម្រាំបានចេញពីបន្ទប់ទឹកប្រមាណជាជិត១០ម៉ោងជាហេតុធ្វើឱ្យនាយមានការអស់កម្លាំងនិងថប់ដង្ហើមខ្លាំង ។

ក្រុមគ្រួសារបានយក នាយធុង មកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឈកាលពីថ្ងៃទី ២៧ កន្លងទៅ ប៉ុន្តែដោយសារមានជំងឺសួតធ្ងន់ធ្ងរទើបតារាកំប្លែង គីឡូយក្សរូបនេះបានទទួលមរណភាពនៅព្រឹកថ្ងៃទី ០១ឧសភានេះ ។ ការបាត់បង់តារាកំប្លែង នាយធុង បានធ្វើឱ្យមហាជននិងអ្នកលេងបណ្តាញសង្គមមានការសោកស្តាយនិងចូលរួមរំលែកទុក្ខគ្រប់គ្នាចំពោះក្រុមគ្រួសារសព ។ សាកសពរបស់ នាយធុង ត្រូវបានក្រុមគ្រួសារយកទៅតម្កល់់នៅវត្តសន្សំកុសលដើម្បីរៀបចំធ្វើបុណ្យទៅតាមព្រះពុទ្ធសាសនា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post