header ads

Sponsor

មិនទាន់ស្ងប់ទេក្រោយពីទទួលស្គាល់កំហុសនិងបានសុំទោសជាសាធារណៈអ្នកលក់អនឡា ញ ហ័ង ហ័ង ក៏បានបង្វិលទឹកប្រាក់ឱ្យទៅស្ត្រីជាអ្នកទិញក្តី តែមិនបានធ្វើឱ្យអ្នកទិញត្រជាក់ចិត្តនោះទេ ។ អ្នកនាងបានលើកឡើងថានឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ជាបន្តទៀត ។

ក្រោយពីទទួលរងការរិះគន់ពីសំណាក់មហាជនជាបន្តបន្ទាប់មកអ្នកលក់អនឡាញមាត់ដាចនៅក្នុងខេត្តសៀមរាប ហ័ង ហ័ង និងប្តី បានចេញមុខសុំទោសជាសាធារណៈនិងទទួលស្គាល់កំហុសរបស់ខ្លួនដែលបានជេរប្រមាថតិះដៀលទៅលើអ្នកទិញដោយពាក្យពេចន៍អសុរោះដែ លស្តាប់ហើយពិតជាមិនទទួលយកបានឡើយ ។

ក្រៅពីសុំទោសនិងធ្វើកិច្ចសន្យាកាលពីថ្ងៃទី ៣០ម្សិលមិញនេះអ្នកលក់អនឡាញប្តីប្រពន្ធនេះក៏បានបង្វិលប្រាក់ចំនួន 65,500៛ ទៅឱ្យអ្នកទិញវិញនៅក្នុងថ្ងៃខែដដែល។ប៉ុន្តែយ៉ាងណាអ្នកទិញសម្លៀកបំពាក់ដែលត្រូវអ្នកលក់អនឡា ញប្តីប្រពន្ធនេះជេរប្រមាថមិនបានស្ងប់ចិត្តឡើយដោយអ្នកនាងបានសម្រេចចិត្តដាក់ពាក្យប្តឹងទៅតាមផ្លូវច្បាប់ ។ អូនតូច ដែលជាគណនីយហ្វេសប៊ុកអ្នកទិញបានរៀបរាប់ថា « ម៉ោង 6និង56នាទីល្ងាច ឈ្មោះ ហ័ង ហ័ងបានបង្វិលលុយចំនួន65,500៛ មកអោយនាងខ្ញុំវិញកាលដែលនាងខ្ញុំទិញអីវ់ាន់គាត់ខ្ញុំវេលុយអោយគាត់ហើយ គាត់មិនដាក់អីវ៉ាន់អោយហើយថែមទាំងជេប្រមាថនិងប្លុកហ្វេសប៊ុកខ្ញុំទៀតចឹងចំពោះលុយនេះនាងខ្ញុំសុំមិនទទួលយកវិញទេ នាងខ្ញុំនិងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់»។

ជុំវិញការប្រកាន់ជំហប្តឹងចំពោះស្ត្រីជាអ្នកលក់អនឡាញរូបនោះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការគាំទ្រជាច្រើនដោយលើកឡើងថាឱ្យរាងកុំឱ្យចេះតែសុំទោសរួចខ្លួន ។ ខ្លះទៀតក៏បានលើកឡើងថា«បើសំដីអ្នកលក់នឹងខ្លាំងត្រូវតែសងកិត្តិយសអ្នកទិញមកវិញឲ្យខ្លាំងដែរ» «ចឹងបានថាកុំអាងអីសុំទោសរួចខ្លួន។ ដាក់ឲ្យណាណីទៅចែគាំទ្រ។ នៅមានអ្នកផ្សេងទៀតកុំចង់ល្បីដោយយកកិត្តយសគេមកលេងសើច» «ប្តឹងវាដាក់គុកឲ្យបាន3ខែកុំឲ្យអ្នកលក់ផ្សេងយកគំរូតាម»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post